ព័ត៌មានជាតិ

វីដេអូ បង្ហាញពី សត្វខ្ទីង នៅក្នុង ដែនជម្រក សត្វព្រៃឱរ៉ាល់ (Video)

ភ្នំពេញ៖ វីដេអូបង្ហាញពី សត្វខ្ទីងនៅក្នុង ដែនជម្រកសត្វព្រៃឱរ៉ាល់ ថតដោយ ម៉ាស៊ីនថត ស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃការក្រសួងបរិស្ថាន បានដាក់។ នេះបើតាម​ការឱ្យដឹង ​របស់ក្រសួងបរិស្ថាន។

ប្រភពពដដែល បានបង្ហាញតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក ឱ្យដឹងថា ម៉ាស៊ីនថត ស្វ័យប្រវត្តិចំនួន ៨៥ គ្រឿង ត្រូវបានដាក់ នៅក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ បានថតបាន ប្រភេទសត្វកម្រ ជាច្រើនរួមមាន ដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើស ជាដើមដែល បង្ហាញវត្តមាន នៅក្នុង​តំបន់ការពារធម្មជាតិ នៅកម្ពុជា។

ការចុះប្រតិបត្តិការ​របស់មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពី ម៉ាស៊ីនថតស្វ័យប្រវត្តិ ទទួលបានរូបភាព និងវិដេអូ សត្វព្រៃនេះ ធ្វើឡើងកាលពី ថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ភូមិសាស្រ្ត ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានដាក់ ជាច្រើន​ខែរួចមក។

ក្រសួងក៏បញ្ជាក់ផងដែរថា “ក្រៅពីសត្វទាំងនេះ តំបន់នេះ ក៏មានប្រភេទសត្វ​ មាន​ដោយកម្រ ជិតផុតពូជ ទទួល​រងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀត ដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ”៕

To Top