បរទេស៖ប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទជ្រៀតជ្រែក សម្រាប់ការដែលនិយាយថា ការបោះឆ្នោតអ៊ីរ៉ង់ មិនធ្វើឡើងដោយសេរីនិងយុត្តិធម៌ ស្របពេលដែលក្រុមអ្នកនយោបាយ ធ្វើការស្តីបន្ទោសចំពោះចំនួនអ្នកទៅចូលរួមបោះឆ្នោតតិច និងមានចំនួនសន្លឹកឆ្នោតមិនបានការខ្ពស់។
មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប កាលពីថ្ងៃចន្តសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកបានមើលឃើញដំណើរការបោះឆ្នោត ដែលធ្វើឲ្យលោក Raisi ក្លាយជាប្រធានាធិបតីជាប់ឆ្នោតនោះ គឺជាការប្រឌិតឡើង ដែលនេះគឺជាការលើកឡើងជាថ្មី ចំពោះទស្សនៈអាមេរិកដែលថា ការបោះឆ្នោតនោះគឺមិនធ្វើដោយសេរីនិងយុត្តិធម៌។
ចំណែកមន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងពិចារណាដល់សេចក្តីថ្លែងការណ៍នេះថា ជាការជ្រៀតជ្រែកក្នុងកិច្ចកា រ ក្នុងស្រុករបស់យើង ដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងបដិសេធវាចោល” ហើយលោកបន្តថា ទីក្រុងវ៉ាស៊ីនតោន មិនមានសិទ្ធិ អំណាចបង្ហាញទស្សនៈ លើការបោះឆ្នោតនៅក្នុងប្រទេសដទៃនោះទេ។
គួរបញ្ជាក់ថា លោក Ebrahim Raisi ដែលចៅក្រមដ៏តឹងតែងមួយរូប កំពុងស្ថិតនៅក្រោមទណ្ឌកម្មអាមេរិកនោះបានទទួលជ័យជំនះតាមការរំពឹងទុកកាល
ពីថ្ងៃសៅរ៍សប្ដាហ៍មុន លើការបោះឆ្នោតមួយព ដែលធ្វើឡើងដោយម្ចាស់សន្លឹកឆ្នោតគ្មានការយកចិត្តទុកដាក់ ដោយសារតែភាពលំបាកផ្នែកសេដ្ឋកិច្ច និងការរឹតត្បិតផ្នែកនយោបាយ៕
ប្រែសម្រួល៖ប៉ាង កុង