វ៉ាស៊ីនតោន៖ លោក ចូ ប៊ៃឌិន ប្រធានាធិបតីអាមេរិក បានហៅការបិទ កាសែត APPLE នៅទីក្រុងហុងកុងថា ជា “ថ្ងៃដ៏ក្រៀមក្រំ” សម្រាប់អ្នកកាសែត នៅហុងកុង និង ពិភពលោក។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
កាសែតAPPLE Daily ត្រូវបានបិទជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោមច្បាប់ សន្តិសុខជាតិ របស់ទីក្រុងប៉េកាំង ដែលមានយុត្តាធិការ លើកោះហុងកុង ដែលអនុវត្ត ចិន១ គោលនយោបាយ២។