ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦៥ នាក់ថ្មី ក្នុងនោះ (១៣ករណី សហគមន៍ និង១៤៧ ករណីនាំចូលពីប្រទេសថៃ)។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៦៥២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៣៨៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៦៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦២២ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.០២២ នាក់ និងស្លាប់ចំនួន ០៨នាក់។