ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៤៧នាក់ ជាសះស្បើយ៧៥នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំបង់ចាម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៥នាក់ និងស្លាប់២នាក់។

ក្នុងនោះ ក្រុងកំពង់ចាម ០៤នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៥នាក់, ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០៨នាក់, ស្រុកជើងព្រៃ ០២នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ ០២នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងរាជធានីភ្នំពេញ ០១នាក់។

ដោយឡែកចំពោះករណី ស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៦៤ឆ្នាំ រស់នៅភូមិវ៉ារិន្ទទី៣ ឃុំខ្ចៅ ស្រុកស្កងមាស និងស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅភូមិស្វាយពាន់ទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

To Top