ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៦៦នាក់ ជាសះស្បើយ៥១នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាល ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥១ នាក់ និងស្លាប់ម្នាក់ ។

ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៤នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ១០នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកបាធាយ ០៤នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្ទឹងត្រង់ ០៩នាក់, ស្រុកស្រីសន្ធរ ០១នាក់ មកពីខេត្តត្បូងឃ្មុំ ០៦នាក់ ,ខេត្តកណ្ដាល ០២នា់ក់ និងខេត្តកំពង់ស្ពឺ ០១នាក់ ។

ដោយឡែកចំពោះ ពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន០១ករណី ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៨៥ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

To Top