ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧៤នាក់ថ្មី និងមានករណីជាសះស្បើយ១៣១នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៧៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៤១៨នាក់ និងកំពុងសម្រាកព្យាបាល១.២៨៣នាក់ ស្លាប់៦០នាក់៕