DAP News

ព័ត៌មានជាតិ

ផ្សារមូលបត្រកម្ពុជា សម្រេចលេីពាក្យស្នេីសុំ ពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល របស់ក្រុមហ៊ុន តែលកូថេក

ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន តែលកូថេក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹងរបស់ ផ.ម.ក នាថ្ងៃទី១៩ សីហា បានឲ្យដឹងថា ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការ ផ.ម.ក ក្រុមហ៊ុន តែលកូថេក ត្រូវតែទទួលបានការអនុញ្ញតឱ្យបោះផ្សាយលក់មូលបត្របំណុលពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផ.ម.ក។

សូមបញ្ជាក់ថា ក្រុមហ៊ុន តែលកូថេក ជាក្រុមហ៊ុនទី៣ ដែលទទួលបានឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចុះបញ្ជីលក់មូលបត្រនៅ ផ.ម.ក នៅក្នុងឆ្នាំ២០២១នេះ។ គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន តែលកូថេក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ និងជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យសេវាទូរគមនាគមន៍សាធារណៈនៅកម្ពុជា ដែលរួមមាន ៖ សេវាអ៊ីនធឺណេត មជ្ឈមណ្ឌលទិន្នន័យ និងដំណោះស្រាយតាម cloud ជាដើម៕

To Top