Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី ៩១នាក់ ជាសះស្បើយ ៦៩នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៦៩នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦.០០៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.៤៤៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៥៥១នាក់ ស្លាប់ចំនួន ១០នាក់៕

To Top