នយោបាយ

ពាក្យ «ភូមិសាស្ត្រ នយោបាយ» ខ្មែរចាប់ផ្តើមយល់ហើយ!

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ពាក្យ «ភូមិសាស្ត្រ នយោបាយ» ខ្មែរចាប់ផ្តើមយល់ហើយ!។

ការលើកឡើងបែបនេះ ស្របពេលដែល ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៥ កញ្ញា ឆ្នាំ២០២១នេះ។

ការបំពេញទស្សនកិច្ច របស់ប្រមុខការទូតចិន នេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានាធិបតីនិងមន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ បានបំពេញទស្សនកិច្ច នៅតាមបណ្ដាប្រទេសសម្ព័ន្ធមិត្ត ដូចជាវៀតណាម ជាដើម ដើម្បីទប់ទល់ ទៅនឹងឥទ្ធិពលចិន នៅក្នុងតំបន់។

តាមរយៈគេហទំព័រហ្វេប៊ុក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បាន លើកឡើងថា កន្លងមកពាក្យ «ភូមិសាស្ត្រនយោបាយ» យល់ដឹងតែអ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ ឬអ្នករដ្ឋការដែលមានតួនាទីសំខាន់ ទើបបានដឹង និងយល់ខ្លះៗ តែមិនសុីជម្រៅទេ។ ម៉្យាងទៀតខ្មែរដឹង ស្គាល់ត្រឹមតែនយោបាយបន្តិចបន្តួច ក្នុងស្រុកប៉ុណ្ណោះ ហើយថា បក្សនេះអញ្ចេះ បក្យនោះអញ្ចុះ។

លោក បន្តថា ឥឡូវនេះកំរិតយល់ដឹង របស់ខ្មែរកំពុង តែឮពាក្យពេញនិយម «ភូមិសាស្ត្រនយោបាយ» ហើយក៏ចាប់ផ្តើមយល់កាន់តែច្រើនផងដែរ។ ដូច្នេះសូមអ្នកវិភាគ ជាពិសេសអ្នកនយោបាយបើមិនដឹង ស្គាល់អ្វីទៅជាភូមិសាស្ត្រនយោបាយទេ កុំក្អេងក្អាងពេក ហើយកុំមកភខ្មែរតទៅទៀត។

លោក សយ សុភាព បញ្ជាក់ថា «សព្វថ្ងៃនេះ មហាអំណាច២ កំពុងប្រជែងគ្នាគឺ មហាអំណាច ចិននិងសហរដ្ឋអាមេរិក។ អាមេរិក មានសម្ព័ន្ធមិត្ត ដូចជា អឺរ៉ុប ណាតូ ថ្មីៗនេះបានបង្កើត«ឥណ្ឌូ-ប៉ាសុីហ្វិក» ដើម្បីទប់ឥទ្ធិពលចិន នៅវៀតណាម ដែលមាន៤ប្រទេស អាមេរិក អូស្ត្រាលី ឥណ្ឌា និង ជប៉ុន។ ដោយឡែកចិន បង្កើតប្រ៊ី (BRI) និងជិត៧០ប្រទេសចូលរួម។ កម្ពុជាជាសមាជិកស្ថាបនិក។ រីឯប្រទេសវៀតណាមឱ្យទីតាំបង្កើត ឥណ្ឌូ-ប៉ាសុីហ្វិក»។

លោកថា សូមស្វែងយល់ដោយខ្លួនឯង តើយើង ឯករាជ្យ ឬក្រោមគេតទៅទៀត។ នេះហើយខ្មែរឯករាជ្យនិងមានសិទ្ធិចូលរួមអ្វីមួយ ដោយមិនបាច់សួរយោបល់។ សរុបប្រទេស តូចតាចត្រូវស្វែងយល់ និងប្រទេសយើងស្ថិតនៅចំណុច ហើយអ្នកអាចជួយការពារយើងបាន។

ជាងនេះទៅទៀត លោក សយ សុភាព បានបញ្ជាក់យ៉ាងច្បាស់ថា «បើផ្អែកតាមភូមិសាស្ត្រនយោបាយខ្មែរ មិនអាចពឹងអាមេរិកបានទេ។ ខ្មែរប្រាកដជាយល់បាន ត្រង់ចំណុចនេះ គេមិនត្រូវការយើងទេ តែគេដុតយើងឱ្យឆេះ កុំឱ្យចិនចូលបាន ចុងក្រោយយើងនឹងមានវិប្បដិសារី។ ដូច្នេះសុំអ្នកវិភាគ និង អ្នកនយោបាយយល់ឱ្យច្បាស់ ពីបញ្ហាភូមិសាស្រ្តនយោបាយ ងាយយល់យើងនឹងសម្រប ឬដើរឱ្យត្រូវគ្នា នឹងការវិវត្តន៏ នៃភូមិសាស្ត្របយោបាយ»។

លោក នៅតែអះអាងថាខ្មែរ កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវគឺ យើងចូលរួមបង្កើតប្រ៊ី(BRI) ដើម្បីស្ថេរភាព ឯករាជ្យ និង ការកសាងប្រទេសដ៏ពេញលេញ៕

To Top