ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ថ្កោលទោស ចំពោះមុខ UN ជុំវិញការបាញ់ មីស៊ីល របស់កូរ៉េខាងជើង

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិកអង់អង់គ្លេស និងបារាំង បានគូសបញ្ជាក់ កាលពីថ្ងៃពុធទី២០ ខែតុលាដល់អង្គការ សហប្រជាជាតិ (UN)ថា ប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានការរីកចម្រើន នៅក្នុងកម្មវិធីអាវុធរបស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះ គ្រាប់មីស៊ីលផ្លោងចេញពីនាវាមុជទឹក ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ម្តងម្នាក់ៗ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដែលបិទទ្វារដែលត្រូវបានកោះហៅ ជាបន្ទាន់ដោយក្រុងវ៉ាស៊ីនតោន និងក្រុងឡុងដ៍ ឯកអគ្គរដ្ឋទូត នៃបណ្តារដ្ឋភាគខាងលិចទាំងអស់ បានថ្កោលទោស ចំពោះការបាញ់បង្ហោះនេះ កាលពីថ្ងៃមុនថា ជា “ការបង្កហេតុ” ថ្មីមួយទៀត ។

ដោយមិនលើកឡើង ពីការដាក់ទណ្ឌកម្មថ្មី ដែលអាចធ្វើទៅបាន ឬសកម្មភាពរួមគ្នាដោយក្រុមប្រឹក្សា ពួកគេ (ទាំងអាមេរិក និងសហភាពអឺរ៉ុប) បានលើកឡើងថា ពួកគេនឹងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិ ដែលមានស្រាប់ដើម្បីឱ្យមាន ប្រសិទ្ធភាពជាងមុន ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំទាំងប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្រ្តៃយ៍២ផ្សេងទៀត នៃក្រុមប្រឹក្សាសន្តិសុខ បានលើកឡើងផងដែរ ។

យោងតាមអ្នកការទូត ដែលបានលើកឡើង ក្នុងលក្ខខណ្ឌអនាមិក យ៉ាងដូច្នេះថា គ្មានសមាជិកក្រុមប្រឹក្សាសន្តិសុខ បានស្នើសេចក្តីថ្លែងការណ៍រួមពីស្ថាប័ន នេះនោះទេ។

ក្នុងអំឡុងកិច្ចប្រជុំបិទទ្វារ បន្ទាន់ចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃទី១ ខែតុលា បន្ទាប់ពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប្រទេសបារាំង បានស្នើឱ្យអនុម័តអត្ថបទរួមមួយ ប៉ុន្តែក្រុងប៉េកាំង និងម៉ូស្គូ បែរជាបដិសេធទៅវិញ ។

លោក Geraldine Byrne Nason ឯកអគ្គរដ្ឋទូត អៀរឡង់ ដែលរួមជាមួយ Estonia បានចូលរួមក្នុងការ បញ្ជាក់អំពីការធ្វើឱ្យប្រសើរ សមត្ថភាពអាវុធរបស់កូរ៉េខាងជើង ថា “យើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើបង្កហេតុនេះ ដែលជាការបំពានយ៉ាងច្បាស់ នូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top