ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់កងកម្លាំង ស្វ័យការពារជប៉ុន ហោះបណ្តេញ ឧទ្ធម្ភាគចក្រចិន ដែលហោះនៅក្បែរកោះ Danjo

បរទេស៖ ក្រសួងការពារជាតិជប៉ុន បាននិយាយនៅថ្ងៃសៅរ៍ថា យន្តហោះចម្បាំងនៃកងកម្លាំង ការពារស្វ័យការពារ ដែនអាកាស របស់ជប៉ុន បានចេញហោះបណ្តេញ ចំពោះការហោះហើរ របស់ឧទ្ធម្ភាគចក្រចិន ដែលបានហោះចេញ ពីលើនាវាចម្បាំង ដែលរួមជាមួយនាវាចម្បាំងចិន និងរុស្ស៊ីផ្សេងទៀត កំពុងឆ្លងកាត់ក្បែរកោះ Danjo ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិជប៉ុន គឺមាននាវាចម្បាំងចិន និងរុស្ស៊ីចំនួន ១០គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Osumi ហើយនៅម៉ោងប្រហែល ១០ព្រឹកម៉ោងក្នុងស្រុក យោធាជប៉ុនបានចុះបញ្ជីថា មាន ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះ និងចុះចតពីនាវាពិឃាតចិនចម្ងាយ ១៣០គីឡូម៉ែត្រ ភាគខាងត្បូងនៃកោះ Danjo ។

ក្រសួងការពារជាតិជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពាក់ព័ន្ធនឹងការហោះហើរ និងចុះចតរបស់ឧទ្ធម្ភាគចក្រនោះក្រុមអ្នកប្រយុទ្ធបានហោះប្រដេញដើម្បីជូនដំណឹង» ។ ក្រសួងបានកត់សម្គាល់ថា វាជានាវាចម្បាំងដូចគ្នាពីលើនាវាដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ប្រជុំកោះ Izu។

សូមជម្រាបថា កាលពីព្រឹកថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាលើកដំបូងនៅមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី 17-23 ខែតុលា។ នាវាបានឆ្លងកាត់ច្រកសមុទ្រ Tsugaru ក្នុងសមុទ្រជប៉ុន។ ដោយសារច្រកសមុទ្ររវាងកោះហុងស៊ូ និងកោះហុកកៃដូ របស់ជប៉ុនមានលក្ខណៈអន្តរជាតិ គឺការឆ្លងកាត់កប៉ាល់បរទេសរួមទាំងនាវាផងត្រូវបានអនុញ្ញាតដោយច្បាប់អន្តរជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top