ព័ត៌មានជាតិ

កុងស៊ុលកម្ពុជា សហការជាមួយថៃ បញ្ជូនពលករខ្មែរ ៣៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ឲ្យត្រឡប់មកមាតុប្រទេសវិញ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលរំលងអាទ្រាត្រ ចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន៣៨នាក់ (ប្រុស២៩នាក់) ដែលត្រូវបានមេខ្យល់ នាំចូលទៅប្រទេសថៃ ដោយខុសច្បាប់តាមព្រៃរបៀង អោយបានត្រឡប់មកកម្ពុជាវិញ នៅព្រលឹមថ្ងៃទី២៤ តុលា ២០២១ ដដែល។

To Top