ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សួរទៅអាមេរិកថា ត្រៀមខ្លួនរួចឬនៅ ចំពោះកិច្ចចរចានុយក្លេអ៊ែរ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានចោទសួរពីការត្រៀមខ្លួន របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការវិលត្រឡប់ទៅកាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬ JCPOA ហើយបានរិះគន់សកម្មភាព ប្រឈមមុខពីររបស់ខ្លួន ទាក់ទងនឹងកិច្ចចរចានុយក្លេអ៊ែរ។

លោក Amir Abdollahian បានសរសេរនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកថា “សេតវិមានអំពាវនាវឱ្យ មានការចរចាជាមួយអ៊ីរ៉ង់ ហើយអះអាងថា នឹងត្រៀមខ្លួនជាស្រេច ដើម្បីត្រឡប់ទៅ JCPOA វិញ ប៉ុន្តែក្នុងពេលដំណាលគ្នា នឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់” ។

លោក បានបន្ថែមថា “យើងកំពុងពិនិត្យយ៉ាង ដិតដល់ នូវអាកប្បកិរិយា របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន”។ កាលពីថ្ងៃទី២៩ ខែតុលា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញទណ្ឌកម្មលើបុគ្គលចំនួន ៤ និងក្រុមហ៊ុនចំនួន ២ ពាក់ព័ន្ធនឹងកម្មវិធីយានជំនិះ គ្មានមនុស្សបើករបស់ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។

លោក Amir Abdollahian បានសង្កត់ធ្ងន់ថា កិច្ចចរចានៅទីក្រុងវីយែន នាពេលខាងមុខគួរតែ “ឈរលើមូលដ្ឋាននៃការគោរព លប្រយោជន៍ទៅវិញទៅមក” ដោយលោក Amir Abdollahian បានសង្កត់ធ្ងន់ថា “គោលបំណងនៃការចរចាមិនមែន និយាយដើម្បីជាប្រយោជន៍ នៃការនិយាយនោះទេ ប៉ុន្តែដើម្បីសម្រេចបាន នូវលទ្ធផលជាក់ស្តែង” ៕

ដោយ ឈូក បូរ៉ា

To Top