ព័ត៌មានអន្តរជាតិ

ប្រទេសផលិតប្រេង កំពូលៗ របស់ពិភពលោក ប្ដេជ្ញាបង្កើន ការផលិតប្រេង បើទោះមាន សម្ពាធពីអាមេរិក (Video)

វីយែន ៖ ប្រទេសផលិតប្រេងកំពូលៗ របស់ពិភពលោកបានឲ្យដឹងថា ពួកគេនឹងប្រកាន់ ខ្ជាប់នូវផែនការ ដើម្បីបង្កើនទិន្នផលប្រេង យ៉ាងប្រុងប្រយ័ត្ន បើទោះបីជាមានសម្ពាធ ពីសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ធ្វើឡើងតាមរយៈ Video Conference អង្គការ OPEC លើកទី២២ (អង្គការ នៃប្រទេសនាំចេញប្រេង) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមិនមែន OPEC ដែលបានបញ្ចប់នៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍បានអះអាងជាថ្មី នូវការសម្រេចចិត្ត “ដើម្បីកែសម្រួលផលិតកម្ម សរុបប្រចាំខែចំនួន ០,៤ លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែធ្នូ ឆ្នាំ២០២១” ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC លើកទី១០ និងមិនមែន OPEC កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំមុន ហើយត្រូវបានអនុម័តបន្ថែមទៀត នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ រួមទាំងដោយសម័យប្រជុំ លើកទី១៩ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំនេះផងដែរ។

កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ក៏បានអះអាង សារជាថ្មីអំពីប្រទេស ដែលចូលរួម “ការប្តេជ្ញាចិត្តបន្ត ដើម្បីធានាទីផ្សារប្រេង ដែលមានស្ថិរភាព និងតុល្យភាព ការផ្គត់ផ្គង់ប្រកប ដោយប្រសិទ្ធភាព និង សុវត្ថិភាពដល់ អ្នកប្រើប្រាស់ និងដើម្បីផ្តល់ភាពច្បាស់លាស់ ដល់ទីផ្សារ នៅពេលទីផ្សារប្រេង កំពុងជួបប្រទះ ការប្រែប្រួល និង អស្ថិរភាពខ្លាំង និងដើម្បីបន្តប្រកាន់ យកនូវ វិធីសាស្រ្តសកម្ម និងតម្លាភាព ដែលបានផ្តល់ស្ថិរភាព ដល់ទីផ្សារប្រេង”។

ការសម្រេចចិត្តរបស់អ្នកផលិត ប្រេងធំជាងគេត្រូវបានអ្នកវិភាគ មើលឃើញថា ជាការបដិសេធ ចំពោះសហរដ្ឋអាមេរិក ដែលត្រូវបានជំរុញឱ្យពួកគេ បូមបន្ថែមទៀត ដើម្បីបញ្ចុះតម្លៃប្រេង ៕ដោយ ឈូក បូរ៉ា

To Top