ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្ម ដូចជាការហាមឃាត់ការចូលទៅកាន់អ្វីដែលខ្លួនចាត់ទុកថាជា “ឯករាជ្យភាពតៃវ៉ាន់” កងកម្លាំងបំបែកខ្លួនរួមទាំងនាយករដ្ឋមន្ត្រីលោក Su Tseng-chang ផងដែរ។
ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលភាពតានតឹងរវាងចិនដីគោក និងកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯង កំពុងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាដ៏ក្ដៅគគុករវាងមហាអំណាចអាមេរិក-ចិន ដោយចិនចាត់ទុកថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ដែលរង់ចាំការបង្រួបបង្រួមដោយកងកម្លាំង ប្រសិនបើចាំបាច់៕ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

