ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់សម័យប្រឡង និងដំណើរការរៀបចំប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០-២០២១ ដោយយកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ការកំណត់នេះ បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។
យោងសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្រសួងសម្រេចកំណត់ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ជាកាលបរិច្ឆេទនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១។ ក្រសួងនឹងចេញ សេចក្តីណែនាំលម្អិត ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាល កំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ»៕