ការ៉ាកាស ៖ ប្រធានក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោត (CNE) នៃប្រទេសវេណេស៊ុយ អេឡាលោក Pedro Calzadilla បានប្រកាសថា ការបោះឆ្នោតថ្នាក់តំបន់ និងមូលដ្ឋាន របស់ប្រទេសនេះ បានចាប់ផ្តើមជាមួយនឹង “ភាពប្រក្រតីទាំងស្រុង”។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា អ្នកបោះឆ្នោត សរុបចំនួន ២១,១៥៩,៨៤៦នាក់មានសិទ្ធិបោះឆ្នោត ឱ្យបេក្ខជន ដើម្បីបំពេញមុខតំណែងចំនួន ៣,០៨២កន្លែង រួមទាំងអភិបាលក្រុង និងអាសនៈក្រុមប្រឹក្សាក្រុង និងនីតិបញ្ញត្តិ។
បេក្ខជនជាង ៧ម៉ឺននាក់មកពី ៨៧ស្ថាប័ន នយោបាយកំពុងចូលរួមក្នុងការបោះឆ្នោតទាំងនេះ ខណៈដែលអ្នកសង្កេត ការណ៍អន្តរជាតិប្រហែល ៣០០នាក់មកពី ៥៥ប្រទេសកំពុងតាមដាន ដំណើរការបោះឆ្នោត។
លោក Calzadilla បានពណ៌នាការបោះឆ្នោតទាំងនេះថា “ស្មុគស្មាញ” ជាពិសេស ដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយបានលើកឡើងថា CNE បានដំឡើងវិធានការសុវត្ថិភាពជីវសាស្ត្រ នៅមណ្ឌលបោះឆ្នោត។
CNE បានបង្កើតមជ្ឈមណ្ឌលបោះឆ្នោតចំនួន ១៤,២៦២មណ្ឌល និងការិយាល័យ បោះឆ្នោត ចំនួន ៣០,១០៦ នៅទូទាំងប្រទេស ខណៈដែលសមាជិក សរុបចំនួន ៣៥៦,៥៨៦នាក់នៃកងកម្លាំងប្រដាប់ អាវុធជាតិ Bolivarian (FANB) ត្រូវបានដាក់ពង្រាយ ដើម្បីការពារ ការបោះឆ្នោត៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
