ព័ត៌មានអន្តរជាតិ

ទ័ពជើងអ៊ុយក្រែន ទទួលបានអតីតទូកល្បាត ការពារសមុទ្រអាមេរិក ពីរគ្រឿង

បរទេស៖ កងទ័ពជើងទឹកនៃ ប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា អតីតទូកល្បាតការពារដែន សមុទ្រអាមេរិកចំនួន ២គ្រឿង ដែលមានបំណងជំរុញ បង្កើនសមត្ថភាពទ័ពជើងទឹកអ៊ុយក្រែន នាពេលថ្មីៗនេះ បានទៅដល់កំពង់ផែសមុទ្រខ្មៅ Odessa ប្រទេសអ៊ុយក្រែន។

មេបញ្ជាការកងទ័ព ជើងទឹកអ៊ុយក្រែន លោក Oleksiy Neyizhpapa តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអបអរសាទរ ចំពោះការចែករំលែក របស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការឈ្លានពាន ប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ី មកលើអ៊ុយក្រែន”។

ទូតថ្មីទាំងពីរគ្រឿងនោះ គឺជាផ្នែកនៃកញ្ចប់ជំនួយ ដល់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃជាទឹកប្រាក់ជាង ២,៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៤មក ជាឆ្នាំដែលប្រទេសរុស្ស៊ី យកឧបទ្វីបគ្រីមាពីអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធខ្លួន និងក្រុមបះបោរគាំទ្រដោយរុស្ស៊ី បានដណ្ដើមយកតំបន់នៃ ប្រទេសអ៊ុយក្រែនភាគខាងកើត៕

គួរបញ្ជាក់ថា កងទ័ពជើងទឹកនៃ ប្រទេសអ៊ុយក្រែន បានបញ្ចប់ការបណ្ដុះបណ្ដាលទាំងស្រុក លើអតីតទូតល្បាតការពារ ដែនសមុទ្រសហរដ្ឋអាមរិក ទាំងពីរគ្រឿងនោះ នៅក្នុងទីក្រុង Baltimore រដ្ឋម៉ារីលែន តាំងពីខែកក្កដាមកម្ល៉េះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top