ព័ត៌មានអន្តរជាតិ

អាមេរិក រឹតបន្តឹងច្បាប់ធ្វើដំណើរ ស្របពេលប្រទេសកាន់តែច្រើនបិទព្រំដែន ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ ប្រភេទថ្មី

បរទេស៖អ្នកដំណើរតាមអាកាសទៅកាន់សហរដ្ឋអាមេរិក នឹងប្រឈមមុខច្បាប់តេស្តជម្ងឺកូវីដ១៩កាន់តែតឹងរឹងខ្លាំងឡើង ស្របពេលដែលប្រទេសផ្សេងទៀត បានធ្វើការរឹតបន្តឹងការគ្រប់គ្រងព្រំដែននៅថ្ងៃពុធនេះ ដើម្បីព្យាយាមបន្ថយល្បឿនការរាលដាលនៃជម្ងឺកូវីដ១៩ប្រភេទថ្មី អូមីក្រុង ដែលប្រទេសនីហ្សេរីយ៉ានិយាយថា ដែលកំពុងតែរីករាលដាល លឿនជាងការគិត។

មជ្ឈមណ្ឌលគ្រប់គ្រង់និងទប់ស្កាត់ជម្ងឺឆ្លង បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងតែងាកទៅរកការតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ដែលចូលក្នុងប្រទេសខ្លួន បង្ហាញពីការតេស្តអវិជ្ជមានកូវីដ១៩ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃនៃការចេញដំណើរ។
នាពេលបច្ចុប្បន្ននេះ អ្នកដំណើរអន្តរជាតិដែលបានចាក់ថ្នាំវ៉ាក់សាំងហើយ អាចបង្ហាញលទ្ធផលអវិជ្ជមាន ដែលទទួលបានក្នុងរយៈពេល៣ថ្ងៃពីថ្ងៃពួកគេចេញដំណើរ ហើយការតម្រូវយកការតេស្តក្នុងរយៈពេល១ថ្ងៃថ្មីនេះ នឹងអនុវត្តចំពោះប្រជាជនសហរដ្ឋអាមេរិក ក៏ដូចជាជនជាតិបរទេសនានាផងដែរ។

គួរបញ្ជាក់ថា ទិន្នន័យពីប្រទេសដទៃផ្សេងទៀតបង្ហាញថា ជម្ងឺកូវីដ១៩ប្រភេទ អូមីក្រុង បានឆ្លងរាលដាលនៅមុនពេលគេរកឃើញជាផ្លូវការនៅអាហ្វ្រិកខាងត្បូង ហើយករណីឆ្លងជម្ងឺប្រភេទថ្មីនេះ បានបង្ហាញខ្លួននៅជុំវិញពិភពលោក ដោយត្រូវបានគេរំពឹងថានឹងមានចំនួនកើនឡើង៕ប្រែសម្រួល៖ប៉ាង កុង

To Top