ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែធ្នូ ភ្ញៀវកិច្ចត្តិយសចិន និងបរទេសរាប់រយរូបបានជួបជុំគ្នានៅក្រុងក្វាងចូវ ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី “យល់ដឹងអំពីប្រទេសចិន” ឆ្នាំ ២០២១ ក្រោមប្រធានបទ “មកពីណា និងទៅណា-ស្ថានការណ៍ប្រែប្រួលមួយរយឆ្នាំនៃពិភពលោកនិងប្រទេសចិននិងបក្សកុម្មុយនិស្ត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ប្រទេសចិន។ ក្នុងអំឡុងពេលសន្និសីទ សំណួរទូទៅចំនួន ៣ ត្រូវបានលើកឡើង ហើយបានអញ្ជើញភ្ញៀវកិច្ចតិ្តយសចិន និងបរទេសឲ្យឆ្លើយដោយឡែកពីគ្នា ។ ខាងក្រោមនេះគឺជាចម្លើយនៃសំណួរនៃសតវត្សរ៍ ។
សំណួរទី ២៖ តើប្រទេសចិនខ្លាំងនឹងរួមរស់ជាមួយពិភពលោកដោយរបៀបណា?
លោក Shan Jixiang អតីតប្រធានសារមន្ទីរវាំងចាស់និងជាប្រធានសមាគមបេតិកភណ្ឌវប្បធម៌ចិនបានថ្លែងថា ក្នុងការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូររវាងអរិយធម៌ ចិននិងពិភពលោក យើងត្រូវបង្កើតបរិយាកាស និងលក្ខខណ្ឌសម្រាប់កិច្ចសន្ទនា ត្រូវផ្សព្វផ្សាយនិងធ្វើកិច្ចសន្ទនាតាមទម្រង់ដែលគូភាគីអាចយល់បានដើម្បីរៀបរាប់ពីរឿងរ៉ាវចិនដ៏រស់រវើកតាមរយៈវត្ថុបុរាណ។
លោក Xu Weixin អនុប្រធានសមាគមសិក្សាស្រាវជ្រាវជាតិនវានុវត្តន៍និងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងជាអតីតអនុប្រធានសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ក្នុងប្រវត្តិសាស្ត្រចិន មិនដែលកើតមានសង្រ្គាមឈ្លានពានបរទេសនោះទេ ប្រទេសចិននៅអតីតកាលគឺអ៊ីចឹង ប្រទេសចិននៅបច្ចុប្បន្នកាលនិង ប្រទេសចិននៅអនាគតកាលក៏អ៊ីចឹងដែរ ។
លោក Zheng Yongnian ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវពិភពលោកនិង ប្រទេសចិនសហសម័យនៃសាកលវិទ្យាល័យភាសាចិនហុងកុង (ក្រុងShenzhen) បានថ្លែងថា ឥឡូវនេះ ប្រទេសលោកខាងលិចបានស្វែងយល់ពីប្រទេសចិនតាមរបៀបឡូជីកលោកខាងលិច ប៉ុន្តែយើងត្រូវបង្ហាញឱ្យពិភពលោកឃើញថា យើងជាប្រទេសអរិយធ៌មបែបថ្មី។ ប្រទេសចិនគឺជាអ្នកការពារ អ្នកស្ថាបនា អ្នកគាំទ្រនិងជាអ្នកបង្កើតនៃសន្តិភាពពិភពលោក។
លោក Zhang Yi ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិនបានបង្កើតឱកាសសម្រាប់ពិភពលោក ហើយការអភិវឌ្ឍរបស់ពិភពលោកក៏បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។ យើងច្របាច់បញ្ជូលឱកាសទាំងពីរនេះមួយគ្នា ក៏បានបង្កើតអព្ភូតហេតុពីរ ។ អព្ភូតហេតុមួយគឺជាកំណើនសេដ្ឋកិច្ចដ៍លឿន ហើយអព្ភូតហេតុមួយទៀតគឺស្ថិរភាពសង្គមរយៈពេលយូរ។ ដូច្នេះ អព្ភូតហេតុទាំងពីរនេះសុទ្ធតែជាមូលដ្ឋានគ្រឹះសម្រាប់ការរួមរស់ដោយសន្តិសវិជ្ជមាជាមួយពិភពលោកទាំងមូលនាពេលអនាគតរបស់ប្រទេសចិន ។
លោក He Qianming ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវទីក្រុងHuaQing នៅក្រុង Shenzhen បានថ្លែងថា កាលពីអតីតកាល ប្រទេសចិនជាសំខាន់បានសម្របខ្លួនទៅនឹងច្បាប់អន្តរជាតិដែលមានស្រាប់ ហើយបានខិតខំប្រឹងប្រែងរួមបញ្ចូលទៅក្នុងប្រព័ន្ធពិភពលោក ឥឡូវនេះ ប្រទេសចិនគួរតែចូលរួមទៅក្នុងការកែទម្រង់ប្រព័ន្ធច្បាប់អន្តរជាតិ។
លោក Zhang Yunfei ប្រធានក្រុមហ៊ុនទីប្រាំនៃនាយកដ្ឋានផ្លូវដែកចិនទី ២០ បានថ្លែងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាតនិងផ្លូវ” គឺជាវេទិកាដ៏មានប្រសិទ្ធភាព សម្បូរបែប និងពេញលេញមួយ ។ ក្នុងចំណោមចម្ងាយផ្លូវដែកសរុបដែលប្រទេសចិនបានសាងសង់នៅក្រៅប្រទេស មួយភាគប្រាំនៃប្រវែងផ្លូវដែកសរុបគឺសាងសង់ដោយនាយកដ្ឋានផ្លូវដែកទី ២០ របស់ប្រទេសចិន។
លោក Gordon Brown អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា “សម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានបំផុសគំនិតយើង នោះគឺយើងត្រូវបង្កើតសហគមន៍រួមផលប្រយោជន៍ជាសកល”។ ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងឆន្ទៈក្នុងការរួមសហការជាមួយគ្នា ទោះបីជាមានការខ្វែងគំនិតជាច្រើនរវាងប្រទេសនានាក៏ដោយ ។
សំណរទី ៣ តើប្រទេសចិននឹងក្លាយទៅជាយ៉ាងណាក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនេះ?
លោក Liu Jian ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវនវានុវត្តន៍អប់រំចិននៃសាកលវិទ្យាល័យគរុកោសលក្រុង Beijing សម្គាល់ឃើញថា សេដ្ឋកិច្ចចិនមុខជានឹងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដ៏ពិតប្រាកដ ហើយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិននឹងត្រូវបានប្រើប្រាស់លើឆាកអន្តរជាតិ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិលើវិស័យសំខាន់ៗជាច្រើន។
លោក Zhang Xiliang ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវថាមពល បរិស្ថាន និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Tsinghua បានថ្លែងថា នៅពេលអនាគត ប្រទេសចិននឹងដឹកនាំការធ្វើអភិបាលកិច្ចចំពោះការប្រែប្រួលអាកាសធាតុពិភពលោក ដោយប្រែពីអ្នកចូលរួម និងអ្នករួមចំណែកបច្ចុប្បន្នទៅជាអ្នកដឹកនាំ ។ ដល់ពេលនោះបច្ចេកវិទ្យាកាបូនទាបនិងឧស្សាហកម្ម (ដែលពាក់ព័ន្ធ) របស់ប្រទេសចិននឹងមានកម្លាំងប្រកួតប្រជែងកាន់តែខ្លាំង។
លោក Zhang Yunfei ប្រធាននៃក្រុមហ៊ុនទី ៥ នៃនាយកដ្ឋានទី ២០ នៃក្រុមហ៊ុនផ្លូវដែកចិនបានថ្លែងថា នៅជំហានក្រោយ ការអភិវឌ្ឍលើវិស័យសំណង់អាចជាការផ្តល់ព័ត៌មានវិទ្យា និងភាពឆ្លាតវៃ។ ក្នុងចំណោមនោះ ការសម្រេចបាននូវការសាងសង់ដោយគ្មានមនុស្ស គឺជាក្តីសុបិនដ៏ធំបំផុតរបស់ខ្ញុំ ។
លោក Pan Jingong ប្រធាននៃក្រុមហ៊ុន CNBM Optoelectronic Materials ក្រុង Chengdu បានថ្លែងថា “ខ្ញុំជឿថា ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនេះ កញ្ចក់ដែលផលិតអគ្គិសនីនឹងបង្កើតពិភពលោកថ្មីស្រឡាងមួយ” ។
លោក Shan Jixiang អតីតប្រធានសារមន្ទីរវាំងចាស់និងជាប្រធានសមាគមបេតិកភណ្ឌវប្បធម៌ចិនបានថ្លែងថា គោលដៅទីមួយរបស់យើងគឺអនុវត្តនូវអ្វីដែលលោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា វត្ថុបុរាណវប្បធម៌ដែលរក្សាទុកក្នុងវាំងចាស់ បេតិកភណ្ឌដែលដាក់ពង្រាយនៅលើទឹកដីដ៏ធំល្វឹងល្វើយ និងអក្សរដែលសរសេរក្នុងសៀវភៅបុរាណសុទ្ធតែមានជីវិតឡើងវិញ។
លោក Wang Yihong ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវការអប់រំនៃសមាគមសិក្សាស្រាវជ្រាវយុទ្ធសាស្រ្តនវានុវត្តន៍និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបានថ្លែងថា “ការអប់រំនាពេលអនាគតនឹងមានលក្ខណៈផ្ទាល់ខ្លួន” ដែលសង្កត់ធ្ងន់លើការគោរពរាប់អាន និងការយកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗ និងសមស្របនឹងលក្ខណៈពិសេសនិងតម្រូវការរបស់កុមារម្នាក់ៗ។
លោក Xu Weixin អនុប្រធានសមាគមស្រាវជ្រាវនវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងជាអតីតអនុប្រធានសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិនបានថ្លែងថា ខ្ញុំសង្ឃឹមថានឹងអាចមើលឃើញប្រទេសចិនកាន់តែស្រស់ស្អាតមួយ។ ការអភិវឌ្ឍដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍពណ៌បៃតង និងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍អាចធ្វើឱ្យមេឃរបស់ប្រទេសចិនកាន់តែខៀវ និងទឹកកាន់តែថ្លា ហើយកូនៗរបស់យើងអាចមានជីវភាពរស់នៅកាន់តែសុភមង្គល។
លោក Ueda Toshihiro អ្នកតំណាងទូទៅនៃក្រុមហ៊ុន AGC Group របស់ប្រទេសជប៉ុនប្រចាំនៅប្រទេសចិនបានថ្លែងថា ខ្ញុំសង្ឃឹមថា ប្រទេសចិនអាចផ្តល់នូវផែនការរបស់ប្រទេសចិនដល់ប្រទេសផ្សេងទៀតនៅលើពិភពលោកនៅពេលដែលគោលដៅនៃការតស៊ូសតវត្សរ៍ទីពីរត្រូវបានសម្រេច ។