ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជម្រុញពលរដ្ឋ ជាប់ព្រំដែន កម្ពុជា-ថៃ បង្កើនការ ដំណាំនិង ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកនិងនាំចេញ

បន្ទាយមានជ័យ : លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ បានអំពាវនាវ អាជ្ញាធរ និងមន្ទីរជំនាញ ត្រូវជម្រុញដល់ពលរដ្ឋ បង្កើនការធ្វើដំណាំកសិកម្ម និង ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកនិងនាំចេញ ។ អាជ្ញាធរត្រូវពង្រឹងកិច្ចសហការ ជាមួយភាគីថៃ ខេត្តជាប់ព្រំដែន ធ្វើពាណិជ្ជកម្ម សេវាកម្មឡើងវិញ លើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋ ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចាត់ទុកថា មនុស្សចាស់គឺជាធនធាន មនុស្សដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយ:ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្តល់ប្រឹក្សាផ្សេងៗ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា។

ការថ្លែងនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតី ក្នុងពិធីជួប សំណេះសំណាល ជាមួយពលរដ្ឋវ័យចំណាស់ ចំនួន៥៦៧នាក់ នៅស្រុកភ្នំស្រុក ។ ពិធីនេះក៏មានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងលោក លោកស្រី មន្ត្រីរាជការ មកពីក្រសួង ស្ថាប័នពាក់ពន្ធនានាជាច្រើនរូប ៕

To Top