ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-រុស្ស៊ី ខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗមួយចំនួន

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាសំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Peskov បានប្រាប់បទសម្ភាសន៍មួយតាមទូរទស្សន៍ថា ក្នុងអំឡុងពេលកិច្ចពិភាក្សាមុនៗ លោកពូទីន បានពន្យល់លម្អិតអំពីផលប្រយោជន៍ជាតិរបស់រុស្ស៊ី និង “បន្ទាត់ក្រហម” ប៉ុន្តែលោក បៃដិន បានបង្ហាញឆន្ទៈក្នុងការទទួលស្គាល់បញ្ហាទាំងនោះ។

លោកបានលើកឡើងថា ខណៈដែលប្រធានាធិបតីមានការសន្ទនា “គោរពគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនា និងមានលក្ខណៈអាជីវកម្ម” ពួកគេមិនមែនជាមិត្តភ័ក្តិនោះទេ ដោយសារពួកគេមិនបានប្រាស្រ័យទាក់ទងគ្នាច្រើន។

លោក ពូទីន និងលោក បៃដិន បានបើកកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមិថុនា ហើយបានជួបគ្នាតាមរយៈតំណភ្ជាប់វីដេអូកាលពីសប្តាហ៍មុន ដោយមិនសម្រេចបាននូវរបកគំហើញក្នុងការជួសជុលទំនាក់ទំនងទ្វេភាគីឡើយ៕

ដោយ ឈូក បូរ៉ា

To Top