នយោបាយ

លោក សយ សុភាព ឲ្យនិស្សិតភូមាស្វែងយល់ប្រវត្តិសាស្រ្ត ក្រោយយករូបមេដឹកនាំកម្ពុជា ជាន់ឈ្លី និងដុតចោល

ភ្នំពេញ ៖ ក្នុងនាមជាអ្នកចូលចិត្តតាមដាន និងបញ្ចេញមតិលើភូមិសាស្រ្តនយោបាយ លោក សយ សុភាព បានឲ្យក្រុមនិស្សិតភូមាដែលបានយករូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅជាន់ឈ្លី និងដុតចោលនោះ ស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានិងភូមា ។

ក្រុមនិស្សិតភូមាបានយករូបថតសម្តេចតេជោ ហ៊ុន សែន ដែលបានថតរូបជាមួយរដ្ឋមន្រ្តីការបរទេសភូមាក្នុងពេលទស្សនកិច្ចកម្ពុជា ទៅជាន់ និងដុតចោលនៅតាមទីសាធារណៈ ក្រោយសម្តេចតេជោ បានកំណត់ពេលវេលាជាក់លាក់ ក្នុងការបំពេញទស្សនកិច្ចនៅភូមា ដើម្បីជួយសម្របសម្រួលបញ្ហាប្រទេសនេះ នៅដើមឆ្នាំ២០២២ខាងមុខ ។

លោក សយ សុភាព បន្ទាប់ពីឃើញបែបនេះ តាមបណ្តាញហ្វេសប៊ុកនាថ្ងៃ២៣ ធ្នូ បានស្នើថា “និសិត្សភូមាត្រូវស្វែងយល់ប្រវត្តិសាស្ត្រ យើងទាំងទ្វេ ។ ដោយត្រូវអរគុណមេដឹកនាំខ្មែរ និងជនជាតិខ្មែរ ដែលខិតខំជួយស្វែងរកសន្តិភាពជូនប្រជាជនភូមា និងប្រទេសភូមា ។ ភូមិសាស្រ្តនយោបាយប្រទេសទាំង២គឺដូចគ្នា ត្រូវបានបរទេសប្រឆាំង និងដុតប្រ៊ី។ យើងទាំងទ្វេរួមគ្នា កសាងសន្តិភាពតំបន់ដើម្បីប្រយោជន៍រួមគ្នា និងតំបន់ទាំងមូល។ មានតែម្តងគត់ មុនសៀម វាយបែកលង្វែក ស្តេចរបស់ខ្មែរបញ្ជូនទ័ពជួយសៀមវាយភូមា” ។

លោកថា ក្រោយមកដល់បច្ចុប្បន្ន កម្ពុជា-ភូមាមិនដែលមានអរិភាពនិងគ្នាទេ ព្រោះភូមិសាស្ត្រនយោ បាយក៏មានគូបក្ខដិបក្ខរួមដែលត្រូវទប់ទល់រួម ។ ដូច្នេះយល់ពីសុខទុក្ខរបស់អ្នកព្រោះកម្ពុជាធ្លាប់ឆ្លងកាត់រួចមកហើយ ៕

To Top