នៅឆ្នាំ២០២១ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនទទួលបានជោគជ័យដោយគ្រប់ជ្រុងជ្រោយលើការកាត់បន្ថយភាពក្រីក្រខ្លាំង បានបង្កើតភាពអច្ឆរិយនៃមនុស្សជាតិ។
“បន្ទាប់ការលុបបំបាត់ភាពក្រីក្រទទួលបានជោគជ័យ ជាបន្តគឺត្រូវជំរុញការអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ ។” លោកXiJinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ពីបញ្ហាគន្លឹះថ្មីដែលត្រូវផ្តោតសំខាន់ថែមទៀតលើការងារកសិកម្ម-ជនបទ-កសិកររបស់ប្រទេសចិន នៅដំណាក់កាលបន្ទាប់។
សូមបញ្ជាក់ថា ឆ្នាំ២០២១ ប្រទេសចិនបានផលិតស្បៀងសរុប 682850 លានគីឡូក្រាម ធៀបនឹងឆ្នាំ២០២០បានកើនឡើង 13350 លានគីឡូក្រាម។
នៅឆ្នាំ២០២១ ទូទាំងប្រទេសចិនបានកសាងថ្មីនូវសួនកសិឧស្សាហកម្មទំនើបថ្នាក់ជាតិចំនួន៥០ ឃុំកសិឧស្សាហកម្មខ្លាំងចំនួន ៣០០ តំបន់គំរូផ្នែកច្នៃប្រឌិតថ្មីខាងកសិកម្មនិងការបង្កើតអាជីពនៅទីជនបទចំនួន ២០០ ។ អត្រាប្រើបច្ចេកទេសកសិកម្មជឿនលឿនបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចលើសពី៦០% ខណៈអត្រាប្រើម៉ាស៊ីនស្រោចស្រោព-ដាំដុះ-ប្រមូលកសិផលរបស់ចិនបានឡើងដល់ ៧១%។
កាលពីខែធ្នូ ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសពី « ផែនការសកម្មភាព៥ឆ្នាំនៃការលើកកម្ពស់បរិស្ថានស្នាក់នៅនៅទីជនបទ(២០២១-២០២៥)» ក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថានជនបទចិនដោយគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជនបទ ធ្វើទំនើបភាវូនីយកម្មជនបទ និងការកសាងប្រទេសជាតិដ៏ស្រស់ស្អាត។
ប្រាក់ចំណូលដែលអាចប្រើបានសម្រាប់កសិករចិនក្នុងមនុស្សម្នាក់ៗក្នុងត្រីមាសទាំង៣ ដើមឆ្នាំ២០២១ បានឡើងដល់ 13726យាន់ប្រាក់ចិន បានកើនឡើង112%។
គិតត្រឹមចុងឆ្នាំ២០២០ ប្រវែងសរុបនៃផ្លូវថ្នល់នៅជនបទចិនគឺ 438 ម៉ឺនគីឡូម៉ែត្រ។ ឆ្នាំ២០២០ តំបន់ជនបទចិនបានទទួលកញ្ចប់អីវ៉ាន់ផ្ញើចេញចំនួនលើសពី 30000 លាន ពោលគឺ ផលិតផលឧស្សហកម្មបានត្រូវដឹកជញ្ជូនទៅដល់ភូមិឃុំ ឯកសិផលក៏បានចូលក្នុងទីផ្សារនៅទីក្រុងធំៗកាន់តែច្រើនឡើងៗ។
ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនបោះបង់ចោលជនជាតិណាមួយនោះទេ ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយក៏មិនបោះបង់ចោលជនជាតិណាមួយនោះដែរ។ ក្រោយពីចេញផុតពីភាពក្រីក្រ យើងត្រូវបន្តស្តារជនបទឱ្យមានការអភិវឌ្ឍយ៉ាងរុងរឿង ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្មនិងជនបទ។—XiJinping