បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយក្រោយកិច្ចពិភាក្សា ជាមួយអាមេរិកក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រនេះថា កិច្ចពិភាក្សាគ្នានឹងបន្តទៀត ជុំវិញការទាមទារសន្តិសុខ របស់ទីក្រុងមូស្គូ និងថារំពឹងថា នឹងមានការឆ្លើយតបជា លាយល័ក្សអក្សរ ពីទីក្រុងវ៉ាស៊ីនតោន នៅក្នុងសប្ដាហ៍ក្រោយ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ក្រោយជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នោះ លោក Sergei Lavrov បានមានប្រសាសន៍ថា លោកសង្ឃឹមថា អារម្មណ៍នឹងស្ងប់ត្រជាក់ ជុំវិញរឿងប្រទេសអ៊ុយក្រែន និងបានបង្ហាញការអះអាងរុស្ស៊ីជាថ្មីថា មិនបានបង្កការគម្រាមកំហែង ដល់ប្រទេសជិតខាងខ្លួននោះទេ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្លាប់បាននិយាយការពារសិទ្ធិ របស់ប្រទេសរុស្ស៊ី ក្នុងការចល័តកងទ័ពខ្លួននៅក្នុងព្រំដែន និងបានទាមទារឲ្យមាន ការឆ្លើយតបសរសេរជាអក្សរ ពីអង្គការសម្ពន្ធមិត្តយោធាណាតូ និងសហរដ្ឋអាមេរិក ចំពោះសំ ណើសន្តិសុខរបស់រុស្ស៊ី ៕
ប្រែសម្រួល៖ ប៉ាង កុង