ព័ត៌មានជាតិ

អាជ្ញាធរក្រុង ខេមរភូមិន្ទ រៀបចំដាក់ប្រព័ន្ធលូ បញ្ឆៀសទឹកហូរ ចូលសមុទ្រនារដូវវស្សា

កោះកុង : ដើម្បីហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត បញ្ឆៀសការលិចលុង នារដូវវស្សាអាជ្ញាខេត្ត នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ ចុះបើកកាដ្ឋានដើម្បីដាក់ប្រព័ន្ធលូចំនួន៤១២ម៉ែត្រមានអង្កិតផ្តិត០,៨០តឹក ស្ថិតនៅភូមិសាស្ត្រភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការបើកការដ្ឋានដាក់ប្រព័ន្ធលូ លោក ផៃធូន ផ្លាមកេសន អភិបាលរងបានថ្លែងថា រដូវវស្សាម្តងៗ ជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវថ្នល់ធ្វើឲ្យខូចផ្លូវខាតបង់ថវិការដ្ឋផងដែរ ដើម្បីបញ្ជៀសទឹកជំនន់ឲ្យបានលឿន អាជ្ញាធរខិតខំប្រឹងប្រែងឲ្យពីសមត្ថភាព ដើម្បីរំដោះទឹកឲ្យបានលឿនចូលសមុទ្រ។

លោកបានថ្លែងបន្តថា មិនថាផ្លូវតូចឬធំនោះទេ ត្រូវតែមានប្រព័ន្ធលូសម្រប់បញ្ជៀសទឹកជំនន់ ព្រោះផ្លូវជាសសៃឈាមនៃឃឿ សេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផងហើយក៍ធនធាននៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរីន ។

លោកអភិបាលបានបញ្ជាក់បន្ថែមថា ការដាក់ប្រព័ន្ធលូចំនួន៤១២ម៉ែត្ររួមទាំងការសាងស់ផ្លូវចំនួន៩ខ្សែនេះក្នុងក្រុងគឺជាគម្រោងវិនិយោគរបស់រដ្ឋាបាលខេត្តឆ្នាំ២០១៩ សម្រាប់គម្រោងផ្លូវបេតុងដាក់ប្រព័ន្ធលូប្រចាំឆ្នាំនេះត្រូវបានសាងសង់ជាជំហ៑ានៗតាមដំណាក់កាលត្រូវបែងចែកទៅតាមសង្កាត់ផ្សេងៗដូចជាផ្លូវប្រព័ន្ធលូរំដោះទឹកហើយត្រូវឲ្យមានស្តងដារតាមបច្ចេកទេស។

លោកបានបញ្ជាក់ថា ហើយលោក សូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំយកសម្រាមបោះចូលក្នុងប្រព័ន្ធ លូនាំឲ្យកកស្ទះធ្វើឲ្យកើតជាទឹកជំនន់ និងសូមឲ្យបងប្អូនបើបានផ្លូវល្អប្រើប្រាស់ ងាយស្រួលក្នុងការធ្វើដំណើរហើយសូមចូលរួម ថែរក្សាទាំងអស់គ្នាព្រោះផ្លូវទាំងនេះ ជារបស់យើងទាំងអស់គ្នាមិន របស់បុគ្គលណាម្នាក់ឡើយ ហើយសូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ គួរតែប្រមាណឬធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្ម ដឹកដីលក់កុំ ឲ្យដឹកហួសការកំណត់ នាំឲ្យខូចខាត់ ផ្លូវរបស់រដ្ឋគិតតែផលប្រយោជន៍ខ្លួនឯង ។

លោកសូមឲ្យបងប្អូន ចូលរួមថែរក្សាអនាម័យបរិស្ថាន ទាំងអស់គ្នាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទេសចរណ៍ក្នុងដំណើរកំសាន្តទឹកដីខេត្តកោះកុង៕

To Top