បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនក្នុងការ ចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយបារម្ភថាសង្គ្រាម នឹងអាចផ្ទុះឡើងក្នុងពេលឆាប់ៗនេះ។
យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងទៀតថា សេចក្តីប្រកាសបញ្ជានេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់ មនុស្សប្រមាណជា ៣លាននាក់ ដែលកំពុងរស់នៅក្រៅប្រទេស ខណៈដែលយោធាអ៊ុយក្រែន កំពុងធ្វើការចល័តទ័ពយ៉ាងខ្លាំង ព្រមទាំងប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នទៀតផង។

គួរឲ្យដឹងដែរថា សកម្មភាពនេះបានចាប់ផ្តើម កើតឡើងនៅក្រោយពេលដែល ប្រទេសរុស្សីនិងយោធារុស្សី ត្រូវបានបញ្ជូនទៅកាន់ តំបន់កាន់កាប់ដោយក្រុមឧទ្ទាម នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើតខណៈដែលរុស្សី ធ្វើការដកទូតនៅក្នុងទីក្រុងគៀវ ព្រមទាំង ទំលាក់ទង់ជាតិចេញទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
