បរទេស៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តក្នុងការចល័តយន្តហោះចម្បាំង ចំនួន៦គ្រឿងរបស់ខ្លួន ទៅកាន់តំបន់សមុទ្រប៉ាល់តិក និងសមុទ្រខ្មៅទាំងយប់ ដើម្បីអាចគាំទ្រ ទៅដល់សមត្ថភាព
ការពាររបស់ណាតូ ប្រឈមមុខទៅនឹងការលុកលុយ ពីសំណាក់ប្រទេសរុស្សី។
យន្តហោះចម្បាំង F-35 Lightning II ត្រូវបានបញ្ជូនឲ្យទៅចូលរួមកងកម្លាំង34th Fighter Squadron ពីមូលដ្ឋានទ័ពអាកាស Spangdahlem ប្រទេសអាល្លឺម៉ង់ ត្រូវបានបញ្ជូន ទៅកាន់គោលដៅ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលជាផ្នែកមួយនៃគោលនយោបាយ ជាមួយនឹងណាតូ។
តាមការបញ្ជាក់ដោយមន្ត្រីការពារជាតិម្នាក់ ទៅកាន់សារព័ត៌មាន The Hill បានឲ្យដឹងថាយន្តហោះ F-35 ចំនួន២គ្រឿង នឹងធ្វើដំណើរទៅដល់ប្រទេសអេស្តូនី ចំណែកឯ ២គ្រឿងទៀត នឹង
ធ្វើដំណើរទៅដល់ប្រទេសលីទុយអានី និង២គ្រឿងចុងក្រោយ នឹងធ្វើដំណើរទៅកាន់ ប្រទេសរ៉ូមេនី៕
ប្រែសម្រួល៖ ស៊ុនលី