ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ុយក្រែន៖ កងទ័ពរុស្ស៊ី វាយប្រហារទៅលើជនស៊ីវិល

បរទេស៖ កងកម្លាំងអ៊ុយក្រែន បានប្រយុទ្ធនឹងការឈ្លានពាន របស់រុស្ស៊ីនៅតាមដងផ្លូវនៃរដ្ឋធានី គៀវ នៅថ្ងៃសុក្រនេះ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូ ថា វាយប្រហារទៅលើគោលដៅជាជនស៊ីវិល និងបានអំពាវនាវឱ្យមានការដាក់ ទណ្ឌកម្មអន្តរជាតិបន្ថែមទៀតលើរុស្ស៊ី។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការបំផ្ទុះនៅព្រឹកព្រលឹមក្នុងទីក្រុងគៀវ បានចាប់ផ្តើមថ្ងៃទីពីរនៃអំពើហិង្សា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្គើននឹងការព្រមានរបស់លោកខាងលិច ដើម្បីបញ្ចេញការឈ្លានពាន ពេញទំហឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលបានឆក់យកជីវិតមនុស្ស រាប់សិបនាក់យ៉ាងឆាប់រហ័ស និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 100,000 នាក់ ត្រូវរត់ចេញពីផ្ទះសម្បែង។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានឆ្លើយតបជាមួយនឹង ការរារាំងនៃទណ្ឌកម្ម ប៉ុន្តែកងកម្លាំងរុស្ស៊ីបានសម្លឹងមើល ដើម្បីដណ្តើមយកផលប្រយោជន៍ របស់ពួកគេបន្ទាប់ពីការទទួលជ័យជម្នះ ជាយុទ្ធសាស្ត្រសំខាន់ៗជាច្រើន នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងដីរបស់ពួកគេ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបង្ហោះនៅលើ Twitter បន្ទាប់ពីការផ្ទុះដំបូងត្រូវបានគេ ឮនៅក្នុងរដ្ឋធានីកាលពីព្រឹកថ្ងៃសុក្រថា “ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៊ី ដ៏រន្ធត់លើទីក្រុងគៀវ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top