ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន ព្រមានកោះតៃវ៉ាន់

បរទេស៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាង បានព្រមានប្រឆាំងនឹង ទំនោរចង់បំបែកខ្លួន និងការជ្រៀតជ្រែក ពីបរទេសនៅក្នុងកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកថាស្ថិតនៅក្រោម អធិបតេយ្យភាពរបស់ខ្លួន។ លោក លីង បានប្រាប់កិច្ចប្រជុំសភា ប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនចង់អភិវឌ្ឍទំនាក់ទំនង ដោយសន្តិវិធី ហើយទីបំផុតបង្រួបបង្រួម ជាមួយកោះនេះឡើងវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកនាយករដ្ឋមន្ត្រីចិនថា “យើងទាំងអស់គ្នា ដែលជាជនជាតិចិននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គួរតែរួមគ្នាដើម្បីជំរុញបុព្វហេតុដ៏អស្ចារ្យ និងរុងរឿងនៃការស្តារឡើងវិញ របស់ប្រទេសចិន” ។

ប្រធានខុទ្ទកាល័យចិនបានធ្វើការកត់សម្គាល់នេះ ខណៈដែលលោកបញ្ជូន របាយការណ៍ការងារ ទៅកាន់សមាជិកនៃសភាប្រជាជនជាតិចិន (NPC) ដែលពួកគេត្រូវអនុម័ត។ NPC និងស្ថាប័នប្រឹក្សាដាច់ដោយឡែកមួយ សន្និសីទប្រឹក្សានយោបាយ ប្រជាជនចិន (CPPCC) បានបើកសម័យប្រជុំប្រចាំឆ្នាំ រយៈពេលពីរសប្តាហ៍ កាលពីថ្ងៃសុក្រ។

ថ្មីៗនេះមានការរំពឹងទុក នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចថា រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងប៉ុនប៉ងកាន់កាប់ កោះនេះ ដោយកម្លាំងបាយ ចំពេលមានវិបត្តិសន្តិសុខនៅអឺរ៉ុប ដែលបណ្តាលមកពីការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top