ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានគូសបញ្ជាក់ថា កម្មាភិបាលគួរតែ កសាងគ្រឹះឧត្តមគតិឱ្យរឹងមាំ ប្រកាន់ខ្ជាប់គុណតម្លៃលទ្ធផលនយោបាយដ៏ត្រឹមត្រូវ

ពិធីបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងមជ្ឈិមវ័យឆ្នាំសិក្សានិទាឃរដូវឆ្នាំ២០២២ នៃសាលាបក្សរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានប្រារព្ធធ្វើកាលពីថ្ងៃទី១ខែមីនា ។ 

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួម ពិធីនិងបានថ្លែងសុន្ទរថាសំខាន់ ដោយបានគូសបញ្ជាក់ថា   កម្មាភិបាលវ័យក្មេងជាក្តីសង្ឈឹមនៃការអភិវឌ្ឍបក្សនិងរដ្ឋចាំបាច់ត្រូវកសាងគ្រឹះនៃឧត្តមគតិឱ្យរឹងមាំទប់ស្កាត់ទង្វើស៊ីសំណូកនិងអំពើពុករលួយប្រកាន់ខ្ជាប់ គុណតម្លៃលទ្ធផលនយោបាយដ៏ត្រឹមត្រូវផ្សព្វផ្សាយស្មារតីហ៊ាន ទំនួលខុសត្រូវធ្វើការតស៊ូ អនុវត្តជាក់ស្តែងនូវគោលការណ៍ បក្សក្នុងការបម្រើនិងប្រាស្រ័យទាក់ទងជាមួយ ប្រជាជនលត់ដំចរិតលក្ខណៈនយោបាយដែលមានភក្តីភាពចំពោះបក្សបង្កើតមនោសញ្ចេតនាស្នេហា មាតុប្រទេសដែលមិនឱ្យប្រជាជនអស់សង្ឃឹមតស៊ូពេញទំហឹងដើម្បីបក្សនិង ប្រជាជនបន្តបោះជំហានយ៉ាងអង់អាច ក្នុងដំណើរការថ្មីនិងយុគសម័យថ្មី៕
To Top