ប្រភពព័ត៌មានជាច្រើន បានទម្លាយឱ្យដឹងថា “មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ” របស់សហរដ្ឋអាមេរិក ដែលយកការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន មកមួលបង្កាច់ប្រទេសចិនគឺជា មន្ត្រីនៃគណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមាន ។
នៅថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី២ ខែមីនា កាសែត The New York Times បានចុះផ្សាយព័ត៌មានពីរលើក ដែលសំអាងតាមដំណឹង ដែលទម្លាយដោយ “មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះរបស់សហរដ្ឋអាមេរិក” ថា ភាគីចិន “បានដឹងជាមុនពីផែនការ និងចេតនារបស់ភាគីរុស្ស៊ី ដែលធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន” ព្រមទាំងចោទប្រកាន់ថា ភាគីចិនឈរនៅជាមួយ ភាគីរុស្ស៊ីហើយរិះគន់ថា អាមេរិកបង្ករឿងហេតុថែមទៀត ក្នុងស្ថានការណ៍អ៊ុយក្រែនព្រមទាំង ប្រឆាំងអាមេរិក ដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធចំពោះដំណឹងខាងលើ ក្នុងសន្និសីទសារព័ត៌មានរួចហើយ ហើយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ភាគីអាមេរិកបានប្រឌិតព័ត៌មានមិនពិត ដើម្បីមួលបង្កាច់រូបភាពប្រទេសចិន ។
អ្នកសារព័ត៌មាននៃកាសែត Global Times បានដំណឹងពីប្រភពព័ត៌មានជាច្រើនថា អ្វីដែលហៅថា “មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ” គឺជាមន្ត្រីនៃគណៈកម្មាធិការសន្តិសុខជាតិនៃសេតវិមានអាមេរិក ។
អ្នកសារព័ត៌មាននៃកាសែត Global Times បានរកឃើញថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមទម្រង់ “ទម្លាយព័ត៌មានដោយមន្ត្រីជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះ”គឺក្នុងចេតនាធ្វើឱ្យមតិសាធារណៈយល់ច្រឡំ ដែលជាឧបាយកលដែល ភាគីអាមេរិកតែងតែប្រើប្រាស់ ។
គិតដល់រឿងដែលមានបុគ្គលិកខ្លះ បានអះអាងទៀតនៅពេលថ្មីៗកន្លងទៅនេះថា ពិតមែនតែកើតមានវិបត្តិអ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តបង្កើន ការវិនិយោគធនធាននៅ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដដែល ដើម្បីទប់ស្កាត់ឥទ្ធិពលដែលរីកធំឥតឈប់ឈររបស់ចិន ពោលគឺ ភាគីអាមេរិកប៉ុនប៉ងបង្វែរទំនាស់លើ បញ្ហាអ៊ុយក្រែនទៅអ្នកដទៃដើម្បី រង់ចាំទទួលផលប្រយោជន៍ ៕