ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន ឯកភាពឲ្យប្រតិភូ គណបក្សភ្លេីងទៀន ជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដើម្បីជម្រាបជូនអំពីស្ថានភាពនយោបាយ មុនការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ នៅទីស្ដីការក្រសួង។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២២ថា សម្តេច ស ខេង មានភារកិច្ចរវល់ច្រើនមិនអាចទទួលជួបក្រុមតំណាងគណបក្សភ្លើងទៀនបានទេដោយសម្ដេចប្រគល់ការងារនេះទៅឲ្យលោក សក់ សេដ្ឋាជំនួសវិញ៕