បរទេស៖យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃសុក្រម្សិលមិញបានឲ្យដឹងថា សហរដ្ឋអាមេរិកដែលធ្លាប់តែបានធ្វើការសន្យាថានឹងជំនួសប្រព័ន្ធការពារមីស៊ីល S-300 ដែលស្លូវ៉ាគីបញ្ជូនទៅឲ្យអ៊ុយក្រែននោះ គឺបានចាប់ផ្តើមបញ្ជូនប្រព័ន្ធការពារអាកាស Patroit របស់ខ្លួនហើយទៅកាន់ប្រទេសស្លូវ៉ាគី។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្ រដោយប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថា៖ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសស្លូវ៉ាគី ក្នុងការផ្តល់ ប្រព័ន្ធការពារ S-300 ទៅឲ្យអ៊ុយក្រែន ដែលជាអ្វីកន្លងមកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky តែងតែលើកឡើងនៅក្នុងកិច្ចសន្ទនាជាមួយនឹងខ្ញុំ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានបញ្ជាក់ថា ការបញ្ជូនប្រព័ន្ធការពារអាកាស Patroit នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបច្ចុប្បន្នអាមេរិកកំពុង បន្តធ្វើការពិភាក្សាគ្នាជាមួយនឹង រដ្ឋាភិបាលស្លូវ៉ាគីនៅឡើយចំពោះកិច្ចការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី