វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកមួយរូប បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តមានសក្ដានុពល កំណើនដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Khairy Tourk សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាលា Stuart School of Business នៅវិទ្យាស្ថានបច្ចេកវិទ្យា Illinois ក្នុងទីក្រុង Chicago បានប្រាប់កាសែតស៊ីនហួថា “ខ្ញុំមានអារម្មណ៍សុទិដ្ឋិនិយម ចំពោះប្រទេស ដែលសម្រេចបាននូវ សក្តានុពលរបស់ខ្លួន” ។
លោកបានលើកឡើងថា សេដ្ឋកិច្ចចិនផ្តល់អាទិភាព ដល់កំណើនរចនាសម្ព័ន្ធ រយៈពេលវែងក្នុងរយៈពេលខ្លី។ “នោះហើយជាហេតុផលមួយ ដែលការដឹកនាំរបស់ប្រទេស ចាត់ទុកការសង្គ្រោះជីវិត មានសារៈសំខាន់ជាងកំណើន GDP ក្នុងរយៈពេលខ្លី”។
អ្នកប្រាជ្ញរូបនេះបានបន្ដថា នៅលើផ្នែកផ្គត់ផ្គង់ ប្រទេសចិន មានប្លង់មេ សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ពីក្រុមហ៊ុនផលិតកម្រិតទាបទៅជា ក្រុមហ៊ុនផលិតកម្រិតខ្ពស់។ ការកើនឡើងនូវតួលេខ ការប្រើប្រាស់ក្នុងស្រុក ដែលលេចធ្លោនៅក្នុងផែនការកំណើន រយៈពេលវែងរបស់ប្រទេសនេះ លើផ្នែកតម្រូវការ។
លោក Tourk បានបន្ថែមថា នេះមានគុណសម្បត្តិក្នុងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន និងដើរតួជាការការពារប្រឆាំងនឹង ការប៉ះទង្គិចពីខាងក្រៅ ៕
ប្រែសម្រួល ឈូក បូរ៉ា