ព័ត៌មានអន្តរជាតិ

រុស្សី នឹងបិទបាំង អត្តសញ្ញាណ របស់អតិថិជន នៅលើប្រព័ន្ធ ទូទាត់លុយរបស់ខ្លួន

បរទេស ៖ ធនាគារកណ្តាល នៃប្រទេសរុស្សី CBR កាលពីថ្ងៃពុធកន្លងមក បានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការបើកចំហអត្តសញ្ញាណ នៃអ្នកចូលរួមនៅ ក្នុងប្រព័ន្ធទូទាត់លុយរបស់ខ្លួន ដែលមានឈ្មោះថា SPFS គឺជាប្រព័ន្ធទូទាត់លុយ ដែលត្រូវបានដំណើរ ការក្រោយធនាគារ SWIFT បានប្រកាសដករុស្សី ចេញពីប្រព័ន្ធទូទាត់ លុយអន្តរជាតិរួចមក ។

CBR នៅក្នុងសន្ទរកថា បានបញ្ជាក់ដែរថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ពួកយើងសម្រេចចិត្តថា នឹងមិនបញ្ចេញអត្តសញ្ញាណ នៃអតិថិជន និងក្រុមហ៊ុនទាំងឡាយណា ដែលទូទាត់លុយតាម SPFS ឡើយនៅលើវេបយសាយ រហូតដល់ពេលមាន ការសម្រេចចិត្តសាជាថ្មី ។

គួរឲ្យដឹងដែរថាថ្មីៗនេះធនាគារ ជាច្រើន របស់រុស្សី ត្រូវបានកាត់ផ្តាច់ចេញ ពីប្រព័ន្ធទូទាត់លុយអន្តរជាតិ SWIFT ដែលជាផ្នែកមួយ នៃទណ្ឌកម្មរបស់លោកខាងលិច មកលើប្រទេសរុស្សី ។

ទោះបីជាយ៉ាងណាក្តី មកដល់បច្ចុប្បន្ននេះទេសាភិបាល នៃធនាគារ CBRរបស់រុស្សីបានអះអាងថា មានធនាគារទាំងអស់ របស់រុស្សីព្រមទាំង
អង្គភាពបរទេស៥២ មកពីបណ្តាប្រទេស១២ កំពុងប្រើប្រាស់ប្រព័ន្ធទូទាត់លុយ SPFSរបស់ខ្លួន ៕

ប្រែសម្រួល៖ស៊ុនលី

To Top