ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន៖ បណ្តាភាគីគួរតែរក្សាភាពស្ងប់ស្ងាត់ និងភាពអត់ធ្មត់ ដើម្បីចៀសវាងកុំឱ្យអឺរ៉ុប និងពិភពលោកបង់តម្លៃ កាន់តែច្រើន

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ស្ថានការណ៍រវាងរុស្ស៊ីនិងអ៊ុយក្រែន នាពេលបច្ចុប្បន្ន បាននិងកំពុងប្រឈមមុខ នឹងការគំរាមកំហែង ដ៏ពិតប្រាកដ ពីសង្គ្រាមលោកលើកទី៣។
ជាការឆ្លើយតបនឹង សំណួររបស់អ្នកសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំកាលពីថ្ងៃទី ២៦ ខែមេសាថា ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធអាចរក្សាភាពស្ងប់ស្ងាត់ និងភាពអត់ធ្មត់ ដើម្បីបង្ការកុំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងចៀសវាងកុំឱ្យអឺរ៉ុប និងពិភពលោក បង់តម្លៃកាន់តែច្រើន។ ក្រោមស្ថានការណ៍បច្ចុប្បន្ន ជាបឋម ភាគីនានាគួរគាំទ្រ ឱ្យមានការសន្ទនា និងការចរចា ដើម្បីបង្ការកុំឱ្យជម្លោះរីកធំថែមទៀត និងអូសបន្លាយពេលកាន់តែយូរ។ ទន្ទឹមនឹងនេះដែរ យើងក៏គួរគិតពិចារណា ឡើងវិញដែរថា តើហេតុអ្វីបានជាអឺរ៉ុប បានធ្លាក់ចូលទៅក្នុងជម្លោះ ភូមិសាស្ត្រនយោបាយ ជាថ្មីម្តងទៀត បន្ទាប់ពីសង្រ្គាមត្រជាក់បានបញ្ចប់ រយៈពេលជាង៣០ឆ្នាំមក ហេតុនេះហើយ គួរតែគិតពិចារណា ពីរបៀបកសាងរចនាសម្ព័ន្ធសន្តិសុខ អឺរ៉ុប ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព និងរបៀបពង្រឹងប្រព័ន្ធ អភិបាលកិច្ចសន្តិសុខជាសកល៕

To Top