បរទេស ៖ មុនពេលលោកប្រធានាធិបតីអាមេរិក Joe Biden បញ្ចប់ដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ លោកបានផ្តល់ នូវសារខ្លីមួយទៅកាន់មេដឹកនាំផ្តាច់ការ ដែលមានអាវុធនុយក្លេអ៊ែរ នៅភាគខាងជើង ដែលមន្ត្រីអាមេរិកជឿថា អាចរៀបចំសម្រាប់ការបង្កហេតុ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់មេដឹកនាំអាមេរិកទៅកាន់អាស៊ី ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយនៅពេលសួរ អំពីសាររបស់លោក សម្រាប់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងអំឡុងពេលទស្សនកិច្ច របស់លោក។
ការស្វាគមន៍យ៉ាងខ្លីបាន ឆ្លុះបញ្ចាំងពីការប៉ុនប៉ង មិនជោគជ័យរបស់រដ្ឋបាល Biden រហូតមកដល់ពេលនេះ ក្នុងការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ ជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ការព្យាយាមផ្សព្វផ្សាយ ទៅកាន់ភាគខាងជើង ភាគច្រើនមិនមានចម្លើយទេ។ ជំនួសមកវិញ លោក គីម បានបង្កើនការបាញ់មីស៊ីល ហើយអាចកំពុងរៀបចំសម្រាប់ការសាកល្បង នុយក្លេអ៊ែរចេញពីក្រោមដីលើកទី៧។
លោក Biden បាននិយាយថា លោកបានត្រៀមខ្លួន សម្រាប់ស្ថានការណ៍បែបនេះ ដែលនឹងកើតឡើងក្នុងអំឡុង ពេលដំណើរទស្សនកិច្ចលើកដំបូង របស់លោកទៅអាស៊ី។ លោក Biden បាននិយាយថា “យើងត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង ដែលកូរ៉េខាងជើងធ្វើ។ យើងបានគិតពីរបៀបដែលយើង នឹងឆ្លើយតបចំពោះអ្វីដែលពួកគេធ្វើ។ ដូច្នេះខ្ញុំមិនបារម្ភទេ” ។
ប្រធានាធិបតី អាមេរិករូបនេះ បាននិយាយ មុនពេលធ្វើទស្សនកិច្ច ជាមួយសមាជិកសេវាកម្មអាមេរិកជិត 30 000 នាក់ ដែលឈរជើង នៅទីនេះជាកន្លែងឈប់ចុង ក្រោយក្នុងដំណើរទស្សនកិច្ច របស់លោកនៅកូរ៉េខាងត្បូង៕
ប្រែសម្រួលៈ ណៃ តុលា