ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស BRICS បន្តសន្យាពង្រឹងកិច្ចសហ ប្រតិបត្តិការបរិស្ថាន

" "

ប៉េកាំង៖ បណ្តាប្រទេស BRICS បានសន្យាបង្កើនកិច្ចពិភាក្សា គោលនយោបាយ និងរួមគ្នាធ្វើការស្រាវជ្រាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ បរិស្ថានក្នុងការផ្លាស់ប្តូរអាកាសធាតុ ជីវចម្រុះ និងការអភិរក្សសមុទ្រនៅក្នុង កិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ។

កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន BRICS លើកទី៨ ត្រូវបានរៀបចំឡើងដោយប្រទេសចិន តាមរយៈតំណភ្ជាប់វីដេអូ និងមានការចូលរួមដោយតំណាង អាជ្ញាធរការពារបរិស្ថាននៃ ប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល រុស្ស៊ី និងឥណ្ឌា។

" "

ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ឥឡូវនេះគឺជាផ្នែកសំខាន់មួយ នៃកិច្ចខិតខំប្រឹងប្រែងបរិស្ថានពិភពលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបរិស្ថានរបស់ប្រទេសចិន Huang Runqiu បានលើកឡើងថា ភាគីទាំងអស់គួរតែធ្វើការកាន់តែខិតជិត ឆ្ពោះទៅរកអនាគតកាបូនទាប និងការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

" "

ប្រទេសចិន បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ ជាក់ស្តែងកាន់តែស៊ីជម្រៅលើវិស័យ ដូចជាភាពជាដៃគូអន្តរ ទីក្រុងសម្រាប់និរន្តរភាព និងបច្ចេកវិទ្យាបរិស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Huang បានបន្ថែមថា ភាគីទាំងអស់គួរតែរួមដៃគ្នាក្នុង ការច្នៃប្រឌិតបច្ចេកវិទ្យាកាបូនទាប និងផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ និងពិភពលោកនូវដំណោះស្រាយ សម្រាប់ការការពារបរិស្ថាន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top