បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះតម្លៃឧស្ម័នដ៏ខ្ពស់បំផុត និងអតិផរណា (ទំនិញឡើងថ្លៃ) ខ្ពស់រយៈពេល៤០ឆ្នាំ ដែលបច្ចុប្បន្ន កំពុងអង្រួនសហរដ្ឋអាមេរិក។ ចំពេលមានតួលេខ នៃការបោះឆ្នោត ដ៏គួរឲ្យព្រួយបារម្ភ លោក Biden បានទទូចថា រដ្ឋបាលរបស់លោកកំពុងព្យាយាម ទប់ស្កាត់ការចំណាយ ដែលរត់គេចខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅឯកំពង់ផែ Los Angeles លោក Biden បានលើកសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាល របស់លោកក្នុងការបន្ធូរបន្ថយ ការធ្លាក់ចុះ នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបានអំពាវនាវឱ្យសភាបង្រ្កាប ក្រុមហ៊ុនដឹកជញ្ជូនពិភពលោក ដែលលោកបានអះអាងថា បានលួចឡើងថ្លៃដោយអយុត្តិធម៌ ចាប់តាំងពីជំងឺរាតត្បាត Covid-19 ។
ទោះជាយ៉ាងណាក៏ដោយ សុន្ទរកថារបស់គាត់ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការិយាល័យស្ថិតិការងារ បានចេញផ្សាយរបាយការណ៍ ដ៏ក្រៀមក្រំដែលបង្ហាញថា តម្លៃអ្នកប្រើប្រាស់បានកើនឡើង 8.6% នៅក្នុងខែឧសភា ធៀបនឹង ១២ខែមុន ដែលជាអត្រាអតិផរណាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៨១។ តម្លៃអាហារ និងប្រេងសាំងបានកើនឡើងយ៉ាងខ្លាំងជាង 8.6% ។ ជាមួយនឹងឧស្ម័នកើនឡើងជិត 50% ចាប់តាំងពីឆ្នាំមុន ហើយឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមិថុនា។
លោក Biden បានព្យាយាមស្តីបន្ទោសលោក ពូទីន ចំពោះការចំណាយទាំងនេះជាពិសេស៕
ប្រែសម្រួលៈ ណៃ តុលា