ព័ត៌មានអន្តរជាតិ

Update ៖ លោកប្រធានាធិបតី អ៊ុយក្រែន គូសបញ្ជាក់នៅ UN ដោយចោទរុស្ស៊ីថា ជា “រដ្ឋភេរវក”

អ.ស.ប ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់ប្រទេសរុស្ស៊ីថា ជា “រដ្ឋភេរវករ” នៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ ដោយញុំាងឱ្យរុស្ស៊ី ចោទប្រកាន់ថា គាត់កំពុងប្រើសុន្ទរកថារបស់ក្រុមប្រឹក្សាសន្តិសុខជា “យុទ្ធនាការ PR ពីចម្ងាយ” ដើម្បីស្វែងរកលោកខាងលិច បន្ថែមអាវុធឲ្យទៀត ។

លោក Zelenskyy បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ បណ្តេញទីក្រុងម៉ូស្គូ ចេញពីអង្គការសហប្រជាជាតិ និងបង្កើតសាលាក្តីមួយ ដើម្បីស៊ើបអង្កេតសកម្មភាព របស់យោធារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី គឺជាអំណាចវេតូរបស់ក្រុមប្រឹក្សា ហើយអាចការពារខ្លួនពីសកម្មភាពបែបនេះ ។

លោក Zelenskyy បានប្រាប់ដល់ក្រុមប្រឹក្សាថា “រុស្ស៊ីមិនមានសិទ្ធិចូលរួមក្នុងការពិភាក្សា និងការបោះឆ្នោតទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន ដែលមិនមានការបង្កហេតុ និងជានិគមនិយមនៃផ្នែក នៃប្រទេសរុស្ស៊ីឡើយ” ។ “ខ្ញុំសូមជំរុញឱ្យអ្នកដកប្រតិភូនៃរដ្ឋភេរវករនៃអំណាចរបស់ខ្លួនចេញ” ។

ទីក្រុងម៉ូស្គូបានហៅការលុកលុយរបស់ខ្លួនថា ជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីកម្ចាត់អ៊ុយក្រែនពីពួកហ្វាស៊ីស ដែលជាការអះអាង របស់រដ្ឋាភិបាល គៀវ និងសម្ព័ន្ធមិត្តលោកខាងលិច និយាយថា ជាលេសគ្មានមូលដ្ឋានសម្រាប់សង្រ្គាម ដែលមិនមានការបង្ក ហេតុទាល់តែសោះ ។

សមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥រួមទាំងរុស្ស៊ី បានឈរស្ងៀមមួយសន្ទុះ បន្ទាប់ពីលោក Zelenskyy បានស្នើឱ្យពួកគេ “រំលឹកដល់ប្រជាជនអ៊ុយក្រែន ទាំងអស់ ដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top