ព័ត៌មានអន្តរជាតិ

សំឡឹងមើលទីក្រុង Wuhan ពីលើអាកាស (Video)

ប៉េកាំង៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារនៅទីក្រុង Wuhan ខេត្ត Hubei។ លោកបានទៅដល់ ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH និងសហគមន៍ Zhiyuan។

ទីក្រុងWuhan មានទំហំផ្ទៃដីជាង ៨៥៦៩ គីឡូម៉ែត្រការ៉េ ប្រជាជនមានចំនួន ១២៦៥ ម៉ឺននាក់ ជាទីក្រុងស្នូលនៃតំបន់ ក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងស្សេ។ បន្ទាប់ពីយកឈ្នះលើការប្រយុទ្ធប្រឆាំង នឹងការរាលដាលនៃជំងឺកូវីដ ១៩ ក្រុងWuhanបានខិតខំយ៉ាងពេញទំហឹង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ បានជំរុញការនាំចេញពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យឧត្តមភាពនៃភូមិសាស្ត្រ កសាងតំណគន្លឹះនៃរង្វិលជុំក្នុងស្រុក ក៏ដូចជាទីកន្លែងតភ្ជាប់លក្ខណៈ យុទ្ធសាស្ត្រនៃរង្វិលជុំជាតិនិងអន្តរជាតិ។

ក្រុង Wuhan បានប្រកាន់ខ្ជាប់លើការធ្វើច្នៃប្រឌិតថ្មី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បានផ្តោតសំខាន់លើការ កសាងចង្កោមឧស្សាហកម្មកងើបឡើងថ្មី លក្ខណៈយុទ្ធសាស្ត្រថ្នាក់ជាតិទាំង៤ ព្រមពេលជាមួយគ្នាក៏យកចិត្តទុកដាក់ លើការអភិរក្សបរិស្ថានអេកូឡូស៊ីផងដែរ ដោយបានជំរុញការអភិរក្ស ទន្លេយ៉ងស្សេយ៉ាងស៊ីជម្រៅ។ ក្រុង Wuhan បានពង្រឹងជំនឿចិត្ត ក្នុងការយកឈ្នះលើគ្រប់ឧបសគ្គ ដើម្បីបន្តចារទំព័រថ្មីនៃទីក្រុងវីរបុរស ក្នុងយុគសម័យថ្មី។

ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH បង្កើតពីឆ្នាំ១៩៩៧ បានបង្កើតខ្សែក្រវាត់ផលិតកម្ម បែបច្នៃប្រឌិតថ្មីពីការសិក្សាស្រាវជ្រាវ ជាមូលដ្ឋានដល់ការផលិត ដែលគ្របដណ្តប់លើកការស្រាវជ្រាវ និងផលិតម៉ាស៊ីនទាំងស្រុង និងគ្រឿងបន្លាស់សំខាន់ៗ ការផ្តល់សេវារចនាប្រព័ន្ធឆ្លាតវៃនិងការអនុវត្ត។ ចំណែកសហគមន៍ Zhiyuan មានគ្រួសារចំនួន ៣១២៤ ប្រជាពលរដ្ឋចំនួនប្រហែល ៨០០០នាក់។

សហគមន៍នេះបានកែសម្រួលរូបមន្ត ថែទាំមនុស្សចាស់តាមផ្ទះ បង្ការនិងគ្រប់គ្រងការ រីករាលដាលនៃជំងឺកូវីដ ១៩ ខណៈពេលជួយប្រជាពលរដ្ឋចូលរួម បម្រើការងារជាធម្មតាឡើងវិញ ដើម្បីជំរុញឱ្យជីវភាពរស់នៅ និងការងាររបស់ប្រជាពលរដ្ឋមាន វិលមករកភាពប្រក្រតីឡើងវិញ ក្នុងពេលឆាប់ៗ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top