ក្នុងការបោះឆ្នោតព្រឹទ្ធសភា លើកទី២៦ របស់ជប៉ុន ដែលទើបបានបញ្ចប់ បក្សសេរីប្រជាធិបតេយ្យ ដែលកាន់អំណាចទទួល បានអាសនៈចំនួន៦៣ ដែលលើស ពី៥០ភាគរយ ហើយកម្លាំង ដែលគាំទ្រ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក៏ទទួលបានអាសនៈ លើសពី២ភាគ៣ ដែលជាតម្រូវការ ក្នុងការ ស្នើឱ្យធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនោះដែរ ។ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងថា នឹងជំរុញញ្ញត្តិ អំពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៅរដ្ឋសភា ក្នុងពេលឆាប់ៗ ព្រមទាំងខិតខំប្រឹងប្រែង សម្រេចបាននូវការ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៅទីបំផុត ។
ការសម្តែងអាកប្បកិរិយាបែបនេះ គឺខុសគ្នាយ៉ាងស្រឡះជាមួយអាកប្បកិរិយាមុន ពេលការបោះឆ្នោត ។
សមាជិកព្រឹទ្ធសភា ដែលធ្លាប់ធ្វើពាក្យសន្យា គ្រប់បែបយ៉ាង ចំពោះអ្នកបោះឆ្នោតទាំងនោះបែរ ជាចាត់ទុកបញ្ហា ស្តីពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញជាបញ្ហា នយោបាយ ដ៏សំខាន់បំផុត ។ នេះបានឆ្លុះបញ្ចាំងថា បេក្ខជនឈរឈ្មោះបានក្បត់ នឹងពាក្យសន្យាបោះឆ្នោត ក៏ដូចជាបានល្មើស នឹងតម្រូវការនិងសំណូមពរ របស់ក្តីបំណងប្រជាជន ដែលបានលាតត្រដាងម្តងទៀត នូវទំនាស់ ក្នុងស្រទាប់កាន់តែស៊ីជម្រៅ នៃរបបបោះឆ្នោតរបស់ជប៉ុន ។
បន្ទាប់ពីសង្គ្រាមលោក លើកទីពីរ ប្រទេសជប៉ុនបានប្រកាសរដ្ឋធម្មនុញ្ញថ្មី ក្នុងនោះ មាត្រាទី៩ បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុនលះបង់ចោលការ បំផុសសង្គ្រាម ជារៀងរហូត មិនចាត់ទុកការគំរាមកំហែង ដោយកម្លាំងបាយឬក៏កម្លាំងបាយ ជាមធ្យោបាយ សម្រាប់ដោះស្រាយវិវាទអន្តរជាតិ និងមិនរក្សា កងទ័ពនោះឡើយ ។ ក្នុងរយៈពេល៧៥ឆ្នាំ កន្លងមកនេះ រដ្ឋធម្មនុញ្ញប្រកប ដោយសន្តិភាពនេះ បានជួយជប៉ុន កែលម្អទំនាក់ទំនង ជាមួយប្រទេសជិតខាង និងទទួលបានការ អភិវឌ្ឍខាងសេដ្ឋកិច្ច ។ ហេតុនេះហើយបានជាប្រជាជនជប៉ុន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះរដ្ឋធម្មនុញ្ញនេះ ។
យោងតាមការស្ទង់ ប្រជាមតិកាលពីថ្ងៃទី២ ខែឧសភា នៃកាសែត 《Asahi Shinbun》 របស់ជប៉ុនឱ្យដឹងថា ប្រជាជនជប៉ុន ចំនួន៥៩ភាគរយ យល់ឃើញថា មិនត្រូវធ្វើវិសោធនកម្មមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញនោះទេ ។ ការធ្វើប្រជាមតិ របស់ប្រព័ន្ធសារព័ត៌មាន NHK ជប៉ុន កាលពីថ្ងៃទី៣ ខែឧសភាបានបង្ហាញថា មនុស្សដែលឯកភាពគ្នា ជាមួយការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ ។
ដូច្នេះ នៅប្រទេស ជប៉ុន បានលេចចេញទំនាស់មួយគឺ សមាជិករដ្ឋសភាអភិរក្ស និយមរំពឹងទុកថា នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែមតិសាធារណៈជាទូទៅ នៃសង្គមជប៉ុន គឺមិនប្រញាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ ។ អាចនឹកស្មានថា ប្រសិនបើប្រជាជនជប៉ុន បោះឆ្នោតប្រឆាំង នឹងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ តែសមាជិករដ្ឋសភាលើសពី២ភាគ៣ គឺគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នោះ នឹងលេចចេញទំនាស់ រវាងប្រជាពលរដ្ឋនិងតំណាងជាតិ ។
តើនឹងដោះស្រាយទំនាស់នេះ តាមរបៀបណា? មានតែរំសាយសភាតំណាងរាស្ត្រ ដើម្បីរៀបចំធ្វើការបោះឆ្នោតជាថ្មីឡើងវិញ ។ លុះត្រាតែវិវឌ្ឍ ទៅដល់កម្រិតប៉ុណ្ណឹង នោះ មិនគ្រាន់តែនឹង មិនអាចធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញបានប៉ុណ្ណោះទេ ថែមទាំងក៏នឹងបណ្តាល ឱ្យកើតមានវិបត្តិកាន់អំណាចផងដែរ ។ តើសមាជិករដ្ឋសភាជប៉ុន ហ៊ានធ្វើអ៊ីចឹងឬអត់ បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ នៅឡើយទេ ។
ប្រឈមមុខនឹងបញ្ហា ពិបាកជាច្រើនដូចជា តម្លៃទំនិញកើនឡើងយ៉ាងខ្លាំង និងសេដ្ឋកិច្ចថមថយ ចុះជាដើមនាពេលបច្ចុប្បន្ន សមាជិកសភាជប៉ុន គួរតែរកគ្រប់មធ្យោបាយ ដើម្បីធ្វើតាមពាក្យសន្យា ដែលខ្លួនបានធ្វើពេលចូលរួមការ បោះឆ្នោត តែមិនមែនផ្លាស់ប្តូរមុខមាត់ ដើម្បីជំរុញការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បន្ទាប់ពីជាប់ឆ្នោតនោះទេ នេះគ្រាន់តែនឹងបង្កើន ការមិនពេញចិត្តនិងមិនជឿទុក ចិត្តរបស់ប្រជាជនជប៉ុនប៉ុណ្ណោះ ធ្វើឱ្យក្តីបំណងរបស់ប្រជាជន ដែលប្រឆាំងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញកើនឡើងថែមមួយកម្រិតទៀត ។ លើសពីនេះទៅទៀត ប្រទេសជិតខាងមានភាព ប្រុងប្រយ័ត្ននិងប្រឆាំង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ជប៉ុន នៅប្រទេសជប៉ុន នាពេលបច្ចុប្បន្ន ការធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញនៅតែជាគោលដៅ ដែលមិនអាចសម្រេច បានដដែល ៕ វិទ្យុមិត្តភាពកម្ពុជាចិន