ព័ត៌មានអន្តរជាតិ

ប្រធាននាយកដ្ឋានសន្តិសុខ ព្រមានថា ពលរដ្ឋអូទ្រីស កំពុងប្រយុទ្ធនៅអ៊ុយក្រែន អាចបង្កហានិភ័យ ដល់ផ្នែកសន្តិសុខ ពេលចូលប្រទេសវិញ

បរទេស៖ លោក Omar Haijawi-Pirchner ដែលជាប្រធាននាយកដ្ឋានសន្តិសុខ និងស៊ើបការណ៍សម្ងាត់រដ្ឋ (DSN) បាននិយាយថា ពលរដ្ឋអូទ្រីសមួយចំនួនតូច ឥឡូវនេះកំពុងប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែការវិលត្រឡប់របស់ពួកគេ ទៅកាន់ប្រទេសវិញ គឺនៅតែបង្កហានិភ័យដល់ផ្នែកសន្តិសុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Haijawi-Pirchner បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Kronen Zeitung កាលពីថ្ងៃព្រហស្បតិ៍ថា សេវាសន្តិសុខគឺ “ដឹងពីចំនួនទាប និងចំនួនត្រឹមពីរខ្ទង់” នៃជនជាតិអូទ្រីស ដែលចូលរួមក្នុងជម្លោះរវាងទីក្រុងគៀវ និងទីក្រុង មូស្គូ ។

លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ DSN ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ 2021 ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងក្លា ដោយខ្មាន់កាំភ្លើងអ៊ីស្លាម នៅទីក្រុងវីយែនកាលពីប៉ុន្មានខែមុននោះ នៅតែមានការព្រួយបារម្ភ អំពីបុគ្គលទាំងនេះ។

ប្រធាននាយកដ្ឋានសន្តិសុខ និងស៊ើបការណ៍សម្ងាត់រដ្ឋ រូបនេះ បានពន្យល់ថា “អ្នកណាក៏ដោយដែលរស់នៅ ដោយមានអំពើហិង្សា គឺអាចនឹងបង្កហានិភ័យ នៅពេលបុគ្គលរូបនោះត្រឡប់មកវិញ” ៕ ប្រែសម្រួល៖ ណៃ តុលា

To Top