ព័ត៌មានអន្តរជាតិ

ហ្ស៊ីមបាវេ អំពាវនាវឲ្យអាមេរិក គោរពគោលការណ៍ចិនតែមួយ បញ្ឈប់ការញុះញង់ឲ្យ មានអបគមន៍

ហៃរៀ៖ លោកស្រី Monica Mutsvangwa អ្នកនាំពាក្យរដ្ឋាភិបាល ហ្ស៊ីម បាវេ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា ដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ របស់ប្រទេសចិន បានរំលោភលើគោលការណ៍ចិន តែមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ លោកស្រី Mutsvangwa ដែលមានតួនាទីជារដ្ឋមន្ត្រីព័ត៌មានហ្ស៊ីមបាវេ បានលើកឡើងថា វាត្រូវបានទទួលស្គាល់ជាអន្តរជាតិថា មានប្រទេសចិនតែមួយ ហើយតៃវ៉ាន់ គឺជាផ្នែកសំខាន់របស់វា។

គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយរបស់ចិន-អាមេរិក។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទំនាក់ទំនងដោយបន្ថែមថាការប្រព្រឹត្តដែលបំពានលើគោលការណ៍ចិនតែមួយ “នឹងនាំឱ្យមានភាពតានតឹង ដោយជៀសមិនរួច រវាងប្រទេសសេដ្ឋកិច្ច ឈានមុខគេទាំងពីរ នៃពិភពលោក” ។

ដោយហៅប្រទេសហ្ស៊ីមបាវេថា “មិត្តដ៏យូរលង់ដែលឈរក្បែរទីក្រុងប៉េកាំង” សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ប្រទេសនេះទទួលស្គាល់ចិនតែមួយ ហើយប្រឆាំងដាច់ខាត ចំពោះសកម្មភាព ឬការប៉ុនប៉ងណាមួយ ដែលបំពានលើគោលការណ៍ចិនតែមួយ។

នៅក្នុងនោះដែរ គណបក្ស ZANU-PF ដែលកំពុងកាន់អំណាចរបស់ប្រទេសហ្ស៊ីមបាវេ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top