បរទេស៖ ប្រទេសចិនកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបើកការរិះគន់ និងប្រឆាំងយ៉ាងដាច់ខាត ចំពោះផែនការនៃ ដំណើរទស្សនកិច្ចមួយរបស់ មន្ត្រីជាន់ខ្ពស់របស់ប្រទេសលីទុយនេស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលចិនបានហៅថា ជាអ្វិដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងធ្វើការឆ្លើយតបជាដាច់ខាតផ្អែក ទៅលើគោលការណ៍តែមួយរបស់ចិនឬ One China princlipe។
កាលពីសប្តាហ៍មុនក្រសួងការបរទេស នៃកោះតៃវ៉ាន់បានប្រកាសថា អនុរដ្ឋមន្ត្រីកិច្ចការងារដឹកជញ្ជូន និងទូរគមនាគមន៍នៃប្រទេសលីទុយនេស៊ី នឹងធ្វើដំណើរ មកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ជាមួយនឹងគណប្រតិភូ ១១នាក់ផ្សេងទៀត ជាមួយនឹងរយៈពេលដល់ទៅ៥ថ្ងៃ។
គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនៅក្រោយតែសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស របស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi កាលពីថ្ងៃទី២ ខែសីហាកន្លងមក ដែលវាបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងៗ ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ម្តងមកហើយ ៕
ប្រែសម្រួល៖ ស៊ុ លី