YAOUNDE ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថា និស្សិតជិត១.០០០នាក់ ដែលកំពុងទទួល ការបណ្តុះបណ្តាល នៅសាលាយោធា នៅក្នុងប្រទេសកាមេរូន ត្រូវបានបណ្តេញចេញ ដោយធ្វើការចោទប្រកាន់ ពីបទពុករលួយ ។ លោក Joseph Beti Assomo រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេស បានលើកឡើងនៅក្នុងសារាចរណ៍មួយ ដែលបានផ្សព្វផ្សាយ ជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ។
លោក Beti Assomo បានលើកឡើងថា អ្នកជ្រើសរើសថ្មីឆ្នាំ២០២២ ដែលកំពុងទទួលបានការបណ្តុះបណ្តាល ពេញលេញបានដាក់ពាក្យចូលបម្រើការងារ ជាមួយនឹងវិញ្ញាបនបត្រ ក្លែងក្លាយ ។
អ្នកនាំពាក្យយោធា លោក Cyrille Serge Atonfack Guemo នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានពណ៌នាការផ្លាស់ប្តូរថា ជា “ភាពម៉ត់ចត់ និងសុជីវធម៌” របស់យោធា ។
នេះជាលើកទី១ហើយដែលប្រទេសអាហ្វ្រិកកណ្តាលមួយនេះ បានបណ្តេញយោធាសិក្ខាកាម ជាច្រើននាក់ជុំវិញការ ចោទប្រកាន់បែបនេះ នេះបើតាមមន្ត្រីយោធាថាយ៉ាងដូច្នេះ ៕