ព័ត៌មានអន្តរជាតិ

ប្រធានាធីបតីស៊ែប៊ី គ្មានបំណងចង់បាន មូលដ្ឋានទ័ពបរទេសឡើយ ក្នុងប្រទេស

បរទេស៖ ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic នៅអំឡុងសន្និសិទកាសែត ជាមួយនឹងអគ្គលេខាធិកា អង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសរបស់លោក នឹងមិនមានបំណងក្នុងការ ដាក់តាំងមូលដ្ឋានទ័ពបរទេស ណាមួយឡើយនៅទីនេះ និងបន្តភាពជាប្រទេស អព្យាក្រិតរហូតទៅ។

ថ្លែងបែបនេះនៅក្នុងសំណួរ ដែលត្រូវបានចោទសួរ ទៅលើរបាយការណ៍មួយ ដែលធ្លាប់បានអះអាងថា រុស្សីបានធ្វើការផ្តល់សំណើ ក្នុងការសាងសង់ ទីតាំងមូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងប្រទេសស៊ែប៊ីដោយលោក Vucic បានចេញមកបដិសេធខ្លាំងៗ ចំពោះគំនិតមួយនេះ។

លោកបញ្ជាក់ថា៖ ស៊ែប៊ីមិនត្រូវការមូលដ្ឋានទ័ព របស់អ្នកណានោះទេ នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែជំនួសមកវិញ ប្រទេសយើងនឹងបន្តភាពអព្យាក្រិត ដើម្បីរក្សាទំនាក់ទំនងជាមួយនឹងរុស្សី ចិន ព្រមទាំងអាមេរិក និងក៏ដូចជាសហភាពអឺរ៉ុបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top