បរទេស៖ លោក Prawit Wongsuwan បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយស្វ័យប្រវត្តិ បន្ទាប់ពីចៅក្រមភាគច្រើន នៃតុលាការធម្មនុញ្ញបានបោះឆ្នោត កាលពីថ្ងៃពុធដើម្បីទទួលយកញត្តិ របស់គណបក្សប្រឆាំង សម្រាប់ការពិភាក្សាលើការកាន់តំណែងរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ហើយបានព្យួរលោកពីកាតព្វកិច្ច រហូតដល់ការសម្រេចត្រូវបានធ្វើឡើង។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅម៉ោង ១០ ព្រឹក លោក Prawit ត្រូវបានកំណត់ពេលធ្វើជាប្រធានគណៈកម្មាធិការ ប្រតិបត្តិប្រព័ន្ធព្រមានគ្រោះមហន្តរាយថ្នាក់ជាតិ តាមរយៈសន្និសីទវីដេអូនៅឯមូលនិធិអភិរក្សព្រៃឈើ នៅខេត្តចំនួន ៥ ក្នុងសង្កាត់ ផាយ៉ាថៃ ទីក្រុងបាងកក។
ក្រោយមក Prawit ត្រូវបានគេគ្រោង នឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម Hissein Brahim Taha ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសថៃក្នុងនាមជាភ្ញៀវរបស់ក្រសួងការបរទេសនៅឯវិមានរដ្ឋាភិបាលក្នុងសង្កាត់ Dusit នៃទីក្រុងបាងកក។
លោក Prawit ត្រូវបានគេរំពឹងថា នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ បើទោះបីជាលោក Prayut ត្រូវបានអនុញ្ញាតឲ្យចាត់ចែងភារកិច្ច ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា